យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៦ ខែតុលា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៦ ខែតុលា

16/10/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៥៤០គ្រឿង
  • រកឃើញល្មើសច្បាប់ ៧២៣គ្រឿង (ម៉ូតូ៨៣%)
  • អប់រំ ២១២គ្រឿង
  • និងផាកពិន័យ ៥១១គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៦ ខែតុលានេះ
  • ត្រួតពិនិត្យរួមបានចំនួន ៣,១១៧គ្រឿង
  • អប់រំ១៤២គ្រឿង និងផាកពិន័យ ១១៣៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែតុលានេះ
  • នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៥,៥១៩គ្រឿង
  • រកឃើញយានយន្តល្មើស ១១,៨២៦គ្រឿង (ម៉ូតូ៨០%)
  • អប់រំ ៣,២៥២គ្រឿង និងផាកពិន័យ ៨,៧៧២គ្រឿង៕