៨ វិធីសាស្រ្តដែលស្អាតបានដោយសារទឹកឃ្មុំ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

៨ វិធីសាស្រ្តដែលស្អាតបានដោយសារទឹកឃ្មុំ!

16/10/2018
(សុខភាព)៖ ទឹកឃ្មុំមានប្រយោជន៍ ច្រើនណាស់ចំពោះសុខភាពមនុស្សយើង ដូចជាសម្រាប់ព្យាបាលជំងឺផ្សេងៗ រួមទាំងប្រយោជន៍ក្នុងការថែរក្សាសម្រស់ ពិសេសស្បែកមុខទៀតផង ។ តើទឹកឃ្មុំមានប្រយោជន៌ និងគុណសម្បតិ្តអ្វីខ្លះ ?
១- ទឹកឃ្មុំជួយរក្សាតុល្យភាពរាងកាយ និងរក្សាទម្ងន់៖ អ្នកដែលមានបញ្ហាឈឺសន្លាក់ដៃជើង ឈីឆ្អឹងឆ្អែង សរសៃទាញញឹកញាប់ ឬរោគធាត់ក៏អាចទទួលទានទឹកឃ្មុំ ដើម្បីជួយបន្ថយ ជំងឺផ្សេងៗបានដែរ ។
វិធីធ្វើ៖ យកទឹកឃ្មុំ៣ស្លាបព្រា លាយផ្សំជាមួយទឹកខ្មេះ និងទឹកប៉ោម ៣ស្លាបព្រាកាហ្វេ លាយទឹកសុទ្ឋ ១កែវ ទទួលទានរៀងរាល់ព្រឹក ក្រោយភ្ញាក់ពីដំណេក និងនៅចន្លោះ ពេលបាយជាប្រចាំរាល់ថ្ងៃ វានឹងជួយធ្វើអោយរាងកាយ អ្នកមានសុខភាពមាំមួន ។

២- មុខស្ងួតបែកស្រកា៖ ស្ត្រីដែលមានស្បែកមុខក្រៀមស្ងួត សូមយកស៊ុត១គ្រាប់ គោះយកផ្នែកក្រហម លាយជាមួយទឹកឃ្មុំ ១ស្លាបព្រា កូរបញ្ចូលអោយសព្វ ហើយលាបបំពោកលើផ្ទៃមុខ ទុកចោលប្រហែល ១០នាទី បន្ទាប់មកសឹមលាងសម្អាតចេញវិញដោយទឹកស្អាត ។

៣- ទឹកឃ្មុំផ្សះមុនខ្យាច់លើផ្ទៃមុខ៖ ត្រូវអនុវត្តក្រោយពីលុបលាងមុខ ដោយទឹកក្តៅអ៊ុនៗ រួចជូតអោយស្ងួត បន្ទាប់មកយកចេកអំបូង មួយកំណាត់ផ្លែ កិនលាយជាមួយទឹកឃ្មុំ ហើយលាបលើផ្ទៃមុខ ទុកចោលពី ១០ -១៥នាទ ទើបសិមលាងចេញវិញ ។ ដោយសារទឹកឃ្មុំមានអង់ហ្ស៊ីម អាចធ្វើអោយស្បែកមុខរបស់អ្នកមានសំណើម ត្រជាក់ និងជួយបំប៉នស្បែកអោយសខ្ចី ក្មេងជាងវ័យ ។

៤- សក់ជំពាក់ជំពិនពិបាកថែទាំសិត៖ ត្រូវសាកល្បងរូបមន្តនេះមើល ក្រោយពីកក់សក់រួច យកទឹកឃ្មុំលាយជាមួយប្រេងអូលីវ ដោយមួយមុខៗ៣ស្លាបព្រា លាយអោយសព្វសរសៃសក់ ហើយទុកចោល ៣-៥នាទី ទើបសឹមលាងចេញវិញ ដោយទឹកស្អាត នោះសរសៃសក់នឹង ទន់ល្មើយ គួរអោយស្រឡាញ់ ។

៥- គេងមិនលក់៖ សូមយកទឹកឃ្មុំ លាយជាមួយទឹកក្តៅអ៊ុនៗឬទឹកដោះគោ ដាក់កម្តៅអោយក្តៅ ហើយពិសាមុនពេលចូលគេង នោះវានឹងជួយអោយអ្នកគេងបានលង់លក់ស្រួល ។

៦- ដុសខាត់ស្បែកដោយវិធីងាយៗ៖ គឺគ្រាន់តែយកទឹកឃ្មុំ លាយផ្សំជាមួយផ្លែប៉ោម កិនក្រឡុក បញ្ចូលគ្នា លាបអោយសព្វលើ ផ្ទៃមុខដោយថ្នមៗ ភាពគ្រើមរបស់ផ្លែប៉ោម អាចជួយកម្ចាត់កោសិកា ស្បែកចាស់ចេញ ផ្លាស់កោសិកាស្បែកថ្មីឡើងមកមានភាពភ្លីថ្លា ។

៧- រូបមន្តបំបាត់ស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក៖ យកការ៉ុត១មើម បកសំបកចេញ ហើយកិនក្រឡុក អោយម៉ដ្ឋ ដោយលាយផ្សំជាមួយទឹកឃ្មុំ បន្ទាប់មកលាបបំពោកអោយសព្វលើផ្ទៃមុខ ទុកចោលពី ៥-១០ នាទី រួចហើយសឹមលុបលាងចេញវិញ នោះស្មាមជ្រីវជ្រួញ នឹងបាត់ទៅបន្តិចម្តងៗ ពីលើផ្ទៃមុខរបស់អ្នក ។

៨- អាការឈីក ស្ងួតបំពង់ក៖ ដើម្បីបំបាត់អាការនេះ គ្រាន់តែផ្សំទឹកក្រូចឆ្មារ មួយផ្លែ ជាមួយទឹកឃ្មុំ ២ទៅ ៣ស្លាបព្រាបាយ និង ទឹកក្តៅ២ស្លាបព្រាបាយ ពិសាដោយក្រេបបន្តិចម្តងៗ ដើម្បីបំបាត់អាការឈី ក្នុងបំពង់ក ។បើពិសាមិនអស់ទេអាច យកទៅលាបមុខក៏បាន ដោយលាបទុករយៈពេល ១០ - ១៥នាទី ទើបសឹមលុបលាងមុខចេញវិញ ដោយទឹកស្អាត នោះស្បែកមុខរបស់អ្នកនឹង ស រលោងតឹងណែន ជាមិនខាន ។

បើបងប្អូនដែលចង់បានទឹកឃ្មុំដែលមានគុណមានល្អ សុទ្ធ បែបធម្មជាតិ ពិតៗ អាចទំនាក់ទំនងមកខ្ញុំផ្ទាល់តាមរយៈ Tel: 010 79 79 67 / 071 579 79 67
សូមអរគុណ!