ត្បូងឃ្មុំ ៖ ក្មេងប្រុសម្នាក់បានទៅធ្វើការជាមួយឪពុកម្តាយ នៅសិប្បកម្មឡឥដ្ឋ ភ្លាត់ស្នៀតចូលម៉ាស៊ីនកិនដាច់ដៃស្ដាំ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានមកជួយធ្វើការ ឪពុកម្ដាយនៅចំនុចសិប្បកម្មឡឥដ្ឋ របស់ឈ្មោះ លាង វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ ស្ថិតនៅភូមិឃុំខាងលើ ។
កុមារារងគ្រោះ ឈ្មោះ អឿន វាយុ ភេទប្រុស អាយុ១៤ឆ្នាំ ជាកូនរបស់ឈ្មោះ ស្រ៊ន់ វណ្ណា ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំកើតហេតុ បានរងរបួសដាច់ដៃខាងស្ដាំត្រឹមកំភួនដៃ។
ក្រោយពេលកើតហេតុកុមារារងគ្រោះត្រូវបានកម្មករដូចគ្នា ជួយយកចេញពីម៉ាស៊ីន ហើយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ៕
