ថៅកែហាង ម៉ែក្មេក ហេងហេង ស្វាយអន្ទរ ខេត្តព្រៃវែង រត់ចូលឡានសម្លាប់ខ្លួនម៉ោង 6ព្រឹក សង្ស័យតូចចិត្តប្រពន្ធរត់ចោល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ថៅកែហាង ម៉ែក្មេក ហេងហេង ស្វាយអន្ទរ ខេត្តព្រៃវែង រត់ចូលឡានសម្លាប់ខ្លួនម៉ោង 6ព្រឹក សង្ស័យតូចចិត្តប្រពន្ធរត់ចោល

16/10/2018
ព្រៃវែង៖ ហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង ៦នឹង១០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខហាង ម៉ែក្មេក ហេងហេង ភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បានរត់កាត់ទទឹងផ្លូវ ពីលិច​ទៅកើត ក៏ត្រូវរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខ(កំពង់ធំ) 3A-0988 បើក​បុកបណ្ដាលឲ្យស្លាប់ភ្លាមៗ ចំណែកអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែរបានបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ឆាយ ផានិត ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ ហើយជនរងគ្រោះមានវិបត្តិខ្លាំងជាមួយប្រពន្ធ ទើបសម្រេចចិត្ត បែបបនេះ។​បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី រីឯរថយន្ត បង្ក យកមករក្សារទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរ៕ (អត្ថបទដោយ៖ ទេព វណ្ណះ)