មន្ត្រី​ជនពិកា​រៈ គ្រប់​ស្ថាប័ន​ប​គ្បី​បង្កើន​ការប្រើ​ភាសា​សញ្ញា​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មន្ត្រី​ជនពិកា​រៈ គ្រប់​ស្ថាប័ន​ប​គ្បី​បង្កើន​ការប្រើ​ភាសា​សញ្ញា​ឱ្យបាន​ច្រើន​តាម​ដែល​អាច​

16/10/2018
ភ្នំពេញៈ អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ លោក ឯម ច័ន្ទ​មករា បាន​ក្រើនរំឭក​អំពី​ភាសា​ស​ញ្ញ​ថា  នៅតាម​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន ជាពិសេស​ទូរទស្សន៍ កន្លែងធ្វើការ​ទាំង​ស្ថាប័នរដ្ឋ និង ឯកជន សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព តាម​គ្រួសារ និង សហគមន៍ ក៏ដូចជា​ក្នុងជំនួប​នានា មាន​សិក្ខាសាលា និង សន្និសីទ ជាដើម គប្បី​បញ្ចូល​ឱ្យមាន​ភាសា​សញ្ញា ឬ ដាក់​ឱ្យមាន​អ្នកបកប្រែ​ភាសា​សញ្ញា ឱ្យបាន​ច្រើន​តាម​ដែល​អាច​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​មនុ​ស្សគ​-​ថ្លង់ អាច​ប្រើប្រាស់ និង យល់បាន​ដូច​មនុស្ស​ទូទៅ​ដែរ  ។
     
            ( រូបភាព ឯកឧត្តម ឯម ច័ន្ទ​មករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ)

​លោក ឯម ច័ន្ទ​មករា ថ្លែង​បែ​នេះ​នៅក្នុង​ទិវា​មនុ​ស្សគ​-​ថ្លង់ កម្ពុជា លើក​ទី ៦ ដែល​រៀបចំ​នៅឯ​ទីស្តីការក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា កាលពី​ព្រឹក​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង ជា​ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ក្រោម​ប្រធានបទ  ដាក់បញ្ចូល​ភាសា​សញ្ញា គឺ ដើម្បី មនុស្ស​គ្រប់គ្នា​ប្រើ​បាន  ។​

​សូមជម្រាបថា នៅ​កម្ពុ​ជាមាន​ជន​ដែលមាន​ពិការភាព​ប្រមាណ​ជា ៥២ ម៉ឺន ៤ ពាន់​នាក់ ក្នុងនោះ​មាន​ជនគ​-​ថ្លង់ ជាង ៤ ម៉ឺន ៣ ពាន់​នាក់ ហើយ​បើតាម​ច្បាស់​ស្តីពី​ការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ ភាសា​សញ្ញា​គឺជា​កាតព្វកិច្ច​ដ៏​ចាំបាច់​មួយ​ដែល​គេ​ត្រូវតែមាន​នៅតាម​ស្ថាប័ន និង ទីតាំង​នានា​ដូចដែល​លោក ឯម ច័ន្ទ​មករា បា​លើកឡើង​ខាងដើម​នេះ​ស្រាប់ ។​

​ទោះយ៉ាងណា ត្រូវបាន​គេ​មើលឃើញថា ភាសា​សញ្ញា នៅតាម​ស្ថាប័ន និង ទីតាំង​នានា​ដែល​ត្រូវការ​ចាំបាច់​នោះ គឺ​នៅមាន​តិចតួច​នៅឡើយ ។ រីឯ​ជំនួប​នានា ដូចជា​សន្និសីទ និង សិក្ខាសាលា​ជាដើម​ទៀតសោត ក៏​ដាក់​អ្នកបកប្រែ​ភាសា​សញ្ញា​នេះ ដោយ​កម្រ​ណាស់ដែរ គឺ​លុះណាតែ​ជា​កម្មវិធី​របស់​ជន គ​-​ថ្លង់ ។ ប៉ុន្តែ​នៅតាម​បណ្តា​ប្រទេស​ដែល​ប្រកាន់ខ្ជាប់​នូវ​ការគោរព​សិទ្ធិ​ជន​ដែលមាន​ពិការភាព គេ​តែងតែ​ដាក់​អ្នកបកប្រែ​ភាសា​សញ្ញា​នៅ​គ្រប់​កម្មវិធី​សំខាន់ៗ មិន​ថា​កម្មវិធី​នោះ ជា​កម្មវិធី​របស់​ជន គ​-​ថ្លង់ ឬ ក៏​អត់​ឡើយ ។
                                    (រូបភាព ឯកឧត្តម  វង សូត ​រដ្ឋមន្រ្តី ថ្លែង​ក្នុង​ទិវា​មនុ​ស្សគ​-​ថ្លង់)

​លោក វង សូត បានទទួល​ស្គ​ល់​ថា ការប្រើប្រាស់​ភាសា​សញ្ញា ពិតជា​នៅមាន​ក​ម្រឹត​តិចតួច​មែន បើ​ធៀប​ទៅនឹង​តម្រូវការ​របស់​ជនគ​-​ថ្លង់ ហើយ​ថា វា​ពិតជារ​ពិបាក​ក្នុង​ចិត្ត​ខ្លាំងណាស់​សម្រាប់​មនុស្ស​ទាំងឡាយណា​ដែលមាន​មាត់ ប៉ុន្តែ​និយាយ​មិនកើត មាន​ត្រចៀក ប៉ុន្តែ​បែរជា​ស្តាប់​មិនឮ ។
​ទោះ​យ៉ាង​លោក វង សូត បាន​លើកឡើងថា នេះ​ក៏​ចាត់ទុកថា​ជា​ភ័ព​សំណាង​ម្យ៉ាង​ហើយ សម្រាប់​ជនគ​-​ថ្លង់ នៅ​កម្ពុជា ព្រោះថា សម័យ​តេ​ជោ គឺជា​សម័យកាល​ទី ១ ហើយ​ដែល​ជនគ​-​ថ្លង់ នៅ​កម្ពុជា ត្រូវបាន​យកចិត្តទុកដាក់ ហើយ​ថា រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​បន្ត​ជំរុញឱ្យមាន​ភាសា​សញ្ញា​ឱ្យបាន​ច្រើន​បន្ថែមទៀត​តាម​ដែល​អាច ៕