ប្រភពមកពីប្រទេសចិន អាណិតស្ទើរខ្លោចចិត្តកូនខំវាទៅរកឪពុក បែរជាឪពុកតិរច្ឆានគេចចេញពីកូនទុកគ្នាវារហូតដល់ស្លាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រភពមកពីប្រទេសចិន អាណិតស្ទើរខ្លោចចិត្តកូនខំវាទៅរកឪពុក បែរជាឪពុកតិរច្ឆានគេចចេញពីកូនទុកគ្នាវារហូតដល់ស្លាប់

16/10/2018
ប្រទេសចិន៖ កាលពីពេលថ្មីៗនេះមានវីដេអូឃ្លីបមួយត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេបុកយ៉ាងព្រោងព្រាតបង្ហាញពីទារកដ៏តូចម្នាក់ដែលទើបតែចេះវាតិចៗ បានព្យយាមវាទៅរកឪពុករបស់គេ តែបែរជាឪពុករបស់គេព្យាយាមគេចចេញពីគេរហូតនៅដំណាក់កាលចុងក្រោយទារកដ៏អភព្វ័ម្នាក់នេះត្រូវបានស្លាប់បាត់បង់ជីវិតគួរអោយអាណោចអាធម័បំផុត។

សម្រាប់អត្តសញ្ញាណទារកដ៏កំសត់នេះម្នាក់នេះយើងមិនបានស្គាល់ឈ្មោះរបស់គេនោះទេគ្រាន់តែដឹងថាវីដេអូឃ្លីបនេះមានប្រភពមកពីប្រទេសចិនអ្នកលេងបណ្ដាញសង្គមហ្វេបុកបានសម្ដែងការខឹងសម្បារយ៉ាងខ្លាំងទៅនឹងបុរសដ៏ឆ្គួតលីលាម្នាក់នេះដែលមានចិត្តជាតិរច្ឆានទុកកូនអោយវារហូតដល់ក្ស័យជីវិត។សូម្បីតែសត្វក៏វាចេះថ្នាក់ថ្នមកូនវាដែរ ចុះបុរសម្នាក់នេះជាមនុស្សហេតុអ្វីក៏មានចិត្តអន់ជាងសត្វទៅទៀត។

អ្នកលេងបណ្ដាញសង្គមហ្វេបុកមិនត្រឹមតែរិះគន់បុរសម្នាក់នេះទេថែមទាំងរិះគន់ពេញទំហឹងតែម្ដងទៅនឹងអ្នកថតកាម៉ារ៉ានេះហេតុអ្វីឃើញក្មេងបែបនេះហើយបែរជាមិនជួយគ្នាបែរជានៅថតរហូតទុកគ្នាអោយស្លាប់បែបនេះទៅវិញដល់បច្ចេកវិទ្យាទំនើបពេកទៅមនុស្សលែងចេះជួយយកអាសារគ្នាអស់ឃើញគ្នាជិតស្លាប់ហើយបែរជានៅតម្រង់Camera ផ្ដិតយករូបភាពមកបង្ហោះលើបណ្ដាញសង្គមហ្វេបុកដើម្បីទាក់ទាញចំណាប់អារម្មណ៍ទៅវិញហួសចិត្តតែម្ដង៕ (អត្ថបទដកស្រង់ដោយ៖ ទេព វណ្ណះ)