អណ្តើកមាសផ្ទុកជំងឺកាមរោគ កំពុងវាយលុកគួរឱ្យបារម្ភខ្លាំងណាស់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អណ្តើកមាសផ្ទុកជំងឺកាមរោគ កំពុងវាយលុកគួរឱ្យបារម្ភខ្លាំងណាស់

16/10/2018
អង់គ្លេស៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា ក្រុមអណ្តើកមាសពពួក Harlequin ដែលមានស្លាបពណ៌ខ្មៅ មានផ្ទុកជំងឺកាមរោគហៅថា Laboulbeniales ដែលឆ្លងតាមការពាក់គ្នារវាងអណ្តើកមាស និងអណ្តើកមាស។

ពួកវាកំពុងតែវាយលុកនៅចក្រភពអង់គ្លេស ដែលអាចធ្វើឲ្យពពួកសត្វអណ្តើកមាសផ្សេងទៀតឆ្លងជំងឺនេះនៅពេលវាពាក់គ្នា។ វាមានផ្ទុកប៉ារ៉ាស៊ីតផ្សិត ដែលអាចចម្លងពីសត្វឈឺទៅសត្វមិនឈឺ។
អ្នកជំនាញប្រាប់ថា ប្រជាជននៅទីនោះ គួរតែបិទបង្អួចឲ្យជិតកុំឲ្យវាចូលទៅក្នុងផ្ទះ។ វាមិនឆ្លងមកមនុស្សទេ។ តែអ្វីដែលគេបារម្ភ គឺខ្លាចវាឆ្លងទៅសត្វអណ្តើកមាសផ្សេងទៀតនៅក្នុងស្រុក ដែលមិនឈឺ។

លោក Steve McGrail នាយកក្រុមហ៊ុនសម្លាប់សត្វចង្រៃ Pro Kill Environment បានមានប្រសាសន៍ថា៖ «វាមិនមែនជាពូជសត្វក្នុងស្រុកទេ។ ពួកវានឹងមកជាលក្ខណៈទ្រង់ទ្រាយធំ។ ពួកវានឹងមកពពាក់ពពូនគ្នានៅជុំស៊ុមកញ្ចក់បង្អួច ដើម្បីបន្តពូជញាស់ពង។
អ្នកវិទ្យាសាស្ត្រថា ពួកវាពិតជាធ្វើឲ្យមានគ្រោះថ្នាក់ដល់ពូជសត្វអណ្តើកមាសក្នុងស្រុក ព្រោះតែវាអាចចម្លងមេរោគតាមរយៈការរួមភេទ៕ (អត្ថបទដោយ៖ ទេព វណ្ណះ)