អាសូរណាស់! ក្មេង៣នាក់ លង់ទឹកស្លាប់រួមគ្នា នៅស្រុកស្វាយចេក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាសូរណាស់! ក្មេង៣នាក់ លង់ទឹកស្លាប់រួមគ្នា នៅស្រុកស្វាយចេក

25/08/2017
ខេត្តបន្ទាយមានជ័យ ៖ ពិតជាសោកសង្រេងមែន ពេលឃើញរូបភាពបែបនេះ នៅវេលាម៉ោងចន្លោះ 12និង00 ដល់ម៉ោង 13និង00នាទី ថ្ងៃទី25 ខែសីហា ឆ្នាំ2017 មានការភ្ញាក់ផ្អើលពីករណីក្មេងលង់ទឹកស្លាប់អស់ចំនួន03នាក់ នៅចំណុចទឹកត្រពាំងភាស ស្ថិតក្នុងភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ។

ក្មេងដែលរងគ្រោះ ៖ 1-ឈ្មោះ សឿន សំបូ. ភេទប្រុសអាយុ5ឆ្នាំ រស់នៅភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក , 2-ឈ្មោះ សឿន សំបាត់ ភេទប្រុស អាយុ 5ឆ្នាំ នៅភូមិជាមួយគ្នា ជាកូនភ្លោះ , 3-ឈ្មោះ រ៉ឺន. សុភារិទ្ធ ភេទប្រុស អាយុ4ឆ្នាំ នៅភូមិជាមួយគ្នា។

មូលហេតុ រត់តាមតា ឈ្មោះ ស៊ីម រ៉ឺន ទៅដាក់មងក្នុងត្រពាំងភាស ពេលតាក្រទ្បេកឃើញ ក៏ដេញចៅអោយត្រទ្បប់ទៅផ្ទះវិញ រីឯតាពេលត្រទ្បប់ដល់ផ្ទះ តាគាត់ស្មានថា ចៅៗមកដល់អស់ហើយ ពេលយាយស្រែកសួររកចៅៗ គាត់ឡើងមកពីកន្លែងដាក់មោង ឃើញស្បែកជើង និងខោអាវចៅ នៅក្បែរមាត់ទឹក ក៏ស្រែកឈូឆរ រកឃើញសពក្មេងទាំង3នាក់ លង់ទឹកស្លាប់តែម្តងទៅ ។

សូមធ្វើការប្រុងប្រយ័ត្នបំផុត ចំពោះក្មេងតូចៗដែលឪពុកម្តាយមានផ្ទះនៅក្បែរត្រពាំង បឹងបួរ និងទន្លេរ ៕ អត្ថបទ: ទេព វណ្ណះ