ពិតជាសាហាវមែនយកពូថៅកាប់ចំក្បាលជនរងគ្រោះរបួសធ្ងន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិតជាសាហាវមែនយកពូថៅកាប់ចំក្បាលជនរងគ្រោះរបួសធ្ងន់

25/08/2017
( ខេត្តបាត់ដំបង ) . ស្រុកថ្មគោល កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១២.០០នាទីអង្គភាពបានទទូលពាក្យបណ្ដឹងពីឈ្មោះទឹម ចាន់ធូ ភេទប្រុសអាយុ៣៥ឆ្នាំ ទីលំនៅភូមិកគោឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហឹង្សាដោយចេតនាកេីត ទ្បេីងកាលពីថ្ងៃទី២៣ ខែសីហាឆ្នាំ២០១៧វេលាម៉ោង១៥.១៥នាទី ។

បង្កទ្បេីងដោយជនសង្ស័យឈ្មោះកាយ ចន្ថាហៅកុយភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅភូមិកគោឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបងបានប្រេីប្រាស់ពូថៅកាប់ទៅលេីជនរងគ្រោះ
១-ឈ្មោះទឹម សម្ផស្សហៅង៉ាភេទប្រុសអាយុ១៥ឆ្នាំទីលំនៅជាមួយគ្នាត្រូវចំក្បាល០១ពូថៅ(របួសធ្ងន់)
២-ឈ្មោះចិន សុធាភេទស្រីអាយុ៣៣ឆ្នាំមុខរបរមេផ្ទះទីលំនៅដូចគ្នាត្រូវក្បាល០១ពូថៅនិងថ្ពាល់ខាងឆ្វេង០២ពូថៅ(របួសធ្ងន់)
-ក្រោយពីទទូលពាក្យបណដឹងហេីយកំលាំងចុះទៅធ្វេីស្រាវជ្រាវដល់ចំណុចភូមិត្រាងឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបងបានធ្វេីការឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះខាងលេីមកអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មគោលដេីម្បីធ្វេីការសាកសួរនិងកសាងសំនុំរឿងតាមនីតិវិធី។
-ចំណែកជនរងគ្រោះយកទៅព្យាបាលនៅពេទ្យ មេចិនសុី ៕ អត្ថបទ: ទេព វណ្ណះ