ខេត្តបន្ទាយមានជ័យ ៖ ឈ្មួញរកស៊ីលួចដឹកសាច់ខូចគុណភាពពីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅតែបន្តហ៊ានយ៉ាងគគ្លើនបើទោះជាមួយរយៈចុងក្រោយនេះ មន្ត្រីជំនាញកាំកុងត្រូលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់បាន និងយកទៅដុតកម្ទេចចោលជាបន្តបន្ទាប់ហើយក្តី ។
គួររំលឹកថា កាលពីថ្ងៃទី២៤ សីហា មានសាច់មាន់ចម្រុះខូចគុណភាពចំនួន១៧០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញសហការជាមួយស្ថាប័នពាក់ព័ន្ធ នៅមាត់ច្រកទ្វារអន្តរជាតិយកទៅដុតកម្ទេចចោលក្រោយចាប់បាន ស្រាប់តែនៅថ្ងៃទី២៥ សីហា ត្រូវមន្ត្រីជំនាញកាំកុងត្រូលប៉ុស្តិ៍ច្រកទ្វារដដែលនេះ ចាប់បានមួយរទេះទៀត ស្ថិតត្រង់ចំណុចក្រោយផ្សាររ៉ាថ្មី ក្នុងភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែត។ សាច់មាន់ចម្រុះខូចគុណភាព ដែលមន្ត្រីជំនាញចាប់បានទៀតនេះ គឺមានចំនួន៦៨០គីឡូក្រាម គឺឈ្មួញដឹកតាមរទេះដែកអូសចេញពីផ្សាររុងក្លឿ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រុងដឹកចេញទៅតាមបណ្តាខេត្ត តែត្រូវជំនាញដឹងមុនស្ទាក់ចាប់បាន ។
មន្ត្រីជំនាញប្រាប់ថា សាច់ទាំងនេះក្រោយធ្វើកំណត់ហេតុ និងសហការជាមួយស្ថាប័នពាក់ព័ន្ធយកទៅដុតកម្ទេចចោលនៅរសៀលថ្ងៃដដែលនេះ។ អត្ថបទ: ទេព វណ្ណះ