ជ្រូក​ព្រៃ​​​២២​ក្បាល​ ត្រូវ​បាន​កងពលតូច​ថ្មើរជើង​លេខ​៥១ ​ទិញ​យក​មក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ ដើម្បី​ផ្គត់ផ្គង់​ទាហាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជ្រូក​ព្រៃ​​​២២​ក្បាល​ ត្រូវ​បាន​កងពលតូច​ថ្មើរជើង​លេខ​៥១ ​ទិញ​យក​មក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ ដើម្បី​ផ្គត់ផ្គង់​ទាហាន

25/08/2017
បន្ទាយមានជ័យ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧​នេះ​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង ធា​រិ​ន មេបញ្ជាការ​រង​ នាយសេនាធិការ​ពល​តូច​ថ្មើរជើង​លេខ​៥១​ បាន​ទិញ​ជ្រូកព្រៃ​ឈ្មោល​ ញី​ ចំនួន​២២ក្បាល​ ដើម្បី​យក​មក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ​នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ ​ស្ថិតក្នុងស្រុក​​ព្រះនេត្រព្រះ ដើម្បី​ផ្គត់ផ្គង់​ទាហាន​ក្នុង​បន្ទាយ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង ធា​រិ​ន មេបញ្ជាការរង​ នាយសេនាធិការ​ពល​តូច​ថ្មើរជើង​លេខ​៥១ ​បានប្រាប់​ឲ្យ​ដឹងថា ​កងកម្លាំង​ទាហាន​របស់លោក​ ក្រៅពី​ការងារ​ការពារ​បូរណភាព​ទឹកដី ​កងកម្លាំងទា​ហាន​ក៏បាន​ជួយ​ធ្វើ​អន្តរាគមន៍​ ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ធម្មជាតិ​ មានគ្រោះទឹកជំនន់ ​ខ្យល់ព្យុះ ​និង​ខ្យល់​កន្ត្រាក់ ហើយ​ជួយ​កសាង​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ ដែលមានជីវភាព​ទីទាល់ក្រ ​និង​ប្រមូល​ផល​ច្រូតស្រូវ​ជូន​ប្រជាបលរដ្ឋ​ផង​ដែរ​។

​លោក​ សេង ធា​រិ​ន បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ដោយមាន​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​៥ និង​មេបញ្ជាការ​ពល​តូច​ថ្មើរជើង​លេខ​៥១​ ឲ្យ​កងពល​លេខ៥១ ​ទិញ​ជ្រូក​មក​ចិញ្ចឹម ​ដើម្បីផ្គត់ផ្គង់ទាហាន​នៅក្នុង​បន្ទាយ​នោះ ​ទើប​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​ លោក​បាន​ទិញជ្រូកព្រៃ​ពូជ​ចំនួន​២២​ក្បាល​ ដើម្បី​យកមក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ​ក្នុង​ទីបញ្ជាការ​កងពលតូចថ្មើរជើង​លេខ​៥១ ​ស្ថិត​ភូមិ​ភ្នំ​ជញ្ជាំង​ ឃុំ​ជប់​វ៉ា​រី ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​ទាហាន​នៅក្នុង​បន្ទាយកុំ​ឲ្យ​មានការ​ខ្វះខាត​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ​សេង ធា​រិ​ន ​មេបញ្ជាការ​រង ​នាយសេនាធិការ​ពល​តូច​ថ្មើរជើង​លេខ​៥១ តែងតែ​យកចិត្តទុកដាក់​ឲ្យ​កូនទាហាន ដាំ​បន្លែបង្ការ ចិញ្ចឹម​សត្វ ត្រី ជ្រូក ជា​បន្តបន្ទាប់ ​មិន​ឲ្យ​ដាច់​ម្ហូប​ក្នុង​កងពល​លេខ ​៥១ ​របស់​លោក​ឡើយ៕ អត្ថបទ: ទេព វណ្ណះ