ដោយសារ​ឥទ្ធិពល​ស្រា បងថ្លៃ​ និង​ប្អូនថ្លៃ​ជេរ​បញ្ចោរ​វាយតប់​គ្នា លទ្ធផល​ម្នាក់​ដេកពេទ្យ​ ម្នាក់​ដេក​គុក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដោយសារ​ឥទ្ធិពល​ស្រា បងថ្លៃ​ និង​ប្អូនថ្លៃ​ជេរ​បញ្ចោរ​វាយតប់​គ្នា លទ្ធផល​ម្នាក់​ដេកពេទ្យ​ ម្នាក់​ដេក​គុក

25/08/2017
ភ្នំពេញ​ ៖ ទំនាស់​ដោយ​អំពើ​ហិង្សា​មួយ រវាង​បងថ្លៃ ​និង​ប្អូនថ្លៃ បាន​បណ្តាលឱ្យភាគី​ខាង​ប្អូនថ្លៃរងរបួស​ធ្ងន់ កំពុង​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ចំណែកឯ​ជនដៃដល់​ជា​បងថ្លៃ​ ត្រូវបាន​ប៉ូលិសចាប់វាយ​ខ្នោះដៃ​យកទៅ​ឃុំខ្លួន​ភ្លាមៗ​ កាលពី​ម៉ោង​ ៤​ល្ងាច​ ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ នៅក្នុង​ភូមិ​បន្លា​ស្អិត ផ្លូវ​៩២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។​

មន្ត្រី​នគរបាលប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឃ្មួញ បាន​និយាយថា​ ជន​ទាំងពីរ​នាក់​ខាង​លើ​បង្ក​ជម្លោះ​វាយតប់គ្នា ដោយសារតែ​ឥទ្ធិពល​នៃ​ការ​ផឹកស្រា​ស្រវឹង ហើយ​ពួក​គេ​ជា​បងថ្លៃ​ និង​ប្អូនថ្លៃ​នឹងគ្នា​ផងដែរ ដែល​មានទី​លំនៅ​ក្បែរ​គ្នា​ នៅក្នុង​ភូមិប​ន្លា​ស្អិត​នេះ​។​

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា តាមរយៈ​ការបំភ្លឺ​ពី​សាក្សី​នៅ​កន្លែងកើតហេតុ និង​ការផ្តល់ចម្លើយ​ពី​ជនបង្ក បាន​ប្រាប់​ពី​ជម្លោះ​នេះ​ថា មុនពេល​កើត​ហេតុ ​ជនរងគ្រោះ​ និង​ជនបង្កកំពុងធ្វើការ​នៅក្នុង​ការដ្ឋាន​សំណង់​ជាមួយគ្នា​ ហើយ​បុរស​ឈ្មោះ ​កែវ សៅ អាយុ​៤៨​ឆ្នាំ បានប្រើ​ប្អូនថ្លៃឈ្មោះ​ ចិន ខ្មៅ ភេទ​ប្រុស ​អាយុ៤៣​ឆ្នាំ​ ឱ្យទៅ​ទិញ​ស្រា​បន្ថែម​មក​ផឹក ហើយនៅពេលត្រឡប់មកវិញ ឈ្មោះ​ ចិន ខ្មៅ បាន​ជេរថា “​អា​ចុយ​ម្រ៉ា​យ​! ស្រា​ហ្អែ​ង​មិន​ផឹក មក​ប្រើអញ​ទៅ​ទិញ​…”។ ពេលនោះឈ្មោះ កែវ សៅ បានមក​ចាប់​កអាវឈ្មោះ ចិន ខ្មៅ យក​ដែក​ទីបជ្រុង​មក​វាយ​ចំក្បាល​ត្រង់​ចំហៀង​លើ​ត្រចៀក បណ្តាលឱ្យ​របួស​ចេញឈាម​។ ភ្លាម​នោះ​ក្រុមគ្រួសារ​បាន​នាំគ្នា​ដឹក​ជនរងគ្រោះ ​យកទៅ​មន្ទីរពេទ្យព្រះកុសុមៈ និង​បាន​ប្តឹង​ប៉ូលិស​មូលដ្ឋានឱ្យមក​ឃាត់ខ្លួន​ជនបង្កតាមច្បាប់​។​

សមត្ថកិច្ច​បាន​និយាយថា ជន​ដែល​បង្ក​ជម្លោះ​ បណ្តាលឱ្យភាគី​ម្ខាង​ទៀត​មាន​របួសស្នាម ត្រូវមានទោសពីបទ​ប្រើ​អំពើ​ហិង្សាមកលើ​អ្នកដទៃ ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​បើទោះបីជាភាគីម្ខាង​ទៀត​រងគ្រោះ​មិន​ប្តឹងផ្តល់ ​ក៏​សមត្ថកិច្ច​ត្រូវតែ​ឃាត់​ខ្លួនគេ​ដែរ យ៉ាងហោចក៏មាន​ទោស​ពីបទ​បង្កអសន្តិសុខ អុកឡុក​នៅក្នុង​មូលដ្ឋាន៕ អត្ថបទ: ទេព វណ្ណះ