ផឹកស៊ីស្រវឹងស្រឿងៗនាំគ្នាជុំជើងប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផឹកស៊ីស្រវឹងស្រឿងៗនាំគ្នាជុំជើងប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

25/08/2017
 ខេត្តកណ្ដាល ) . ស្រុកកណ្ដាលស្ទឹង ករណី(ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់) កើតហេតុថ្ងៃទី២៤.០៨.២០១៧វេលាម៉ោង១៤:៣០នាទីនៅចំណុចភូមិរានថ្ម ឃុំសៀមរាបស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ជនសង្ស័យចំនួន៣នាក់(ឃាត់ខ្លួន)១-ឈ្មោះម៉ាច គន្ធាភេទស្រី
អាយុ២៣ឆ្នាំរស់នៅភូមិលេខ១ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្តាល មុខរបរកសិករ ២-ឈ្មោះជួន តុលាភេទ
ប្រុសអាយុ២៤ឆ្នាំរស់នៅភូមិលេខ៤ឃុំស្វាយរលំ
ស្រុកស្អាងខេត្តកណ្តាលមុខរបរកសិករឈ្មោះប៉ាច
ដារ៉ាភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិរានថ្មឃុំសៀមរាបស្រុកកណ្តាលស្ទឹងខេត្តកណ្តាលមុខរបរនៅផ្ទះ។វត្ថុតាងចាប់យករួមមាន-ម៉ូតូ១គ្រឿងម៉ាកគុបជ្រុងC៩០ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ១R-០១៣៨-សំភារះសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ហេតុការណ៍ . មុនពេលកើតហេតុនៅថ្ងៃខែឆ្នាំកើតហេតុ វេលាម៉ោង១៣.០០នាទីជនសង្ស័យឈ្មោះប៉ាច ដារ៉ាបានចេញពីផ្ទះទៅយកជនសង្ស័យឈ្មោះម៉ាច គន្ធាមកផឹកស៊ីនៅផ្ទះរបស់ខ្លួននិងទិញស្រាបៀរចំនួន៦
កំប៉ុងមកផឹកនៅផ្ទះខ្លួននៅភូមិរានថ្មឃុំសៀមរាបបន្ទាប់មានជនសង្ស័យឈ្មោះជួន តុលានិងឈ្មោះវីភេទប្រុសបានមកផឹកជាមួយអស់ស្រាបៀរ៤កំប៉ុងក៍នាំគ្នាជក់
ថ្នាំញៀននៅបន្ទប់ក្រោមផ្ទះបានចំនួន២ដង្ហើមម្នាក់ក៍អស់ថ្នាំញៀននាំគ្នាមកអង្គុយផឹកវិញភ្លាមនោះសមត្ថកិច្ច
មកដល់ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងខាងលើចំណែកឈ្មោះវីបានរត់គេចខ្លួនបាត់។
បញ្ជូនមកអធិការដ្ឋានកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ អត្ថបទ: ទេព វណ្ណះ