ប្រពន្ធឆ្លៀតទៅយកកូនចេញពីរោងចក្រ ប្តីមានសតិមិនល្អនៅផ្ទះឆ្លៀតដុតផ្ទះបណ្តាលឲ្យឆេះទាំងស្រុង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រពន្ធឆ្លៀតទៅយកកូនចេញពីរោងចក្រ ប្តីមានសតិមិនល្អនៅផ្ទះឆ្លៀតដុតផ្ទះបណ្តាលឲ្យឆេះទាំងស្រុង

25/08/2017
( ខេត្តកណ្ដាល ) . ស្រុកអង្គស្នួល ករណី ឣគ្គីភ័យ(ដុតផ្ទះខ្លួនឯង) កើតហេតុ ២៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២១:១០នាទី
នៅចំណុច ផ្ទះជនរងគ្រោះនៅភូមិកណ្ដាលឃុំឆក់ឈើនាង ស្រុកឣង្គស្នួល ខេត្តកណ្ដាលឆេះផ្ទះទហំ ៧ម × ៨ម ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី
ជនរងគ្រោះឈ្មោះ ខេង ណាច ភេទស្រី ឣាយុ៤៤ឆ្នាំត្រូវជាប្រពន្ធជនសង្ស័យ នៅភុូមិឃុំកើតហេតុជនសង្ស័យឈ្មោះ ហុី ចេក ភេទប្រុស ឣាយុ៤៦ឆ្នាំ ត្រូវជាប្ដីជនរងគ្រោះ។

ហេតុការណ៍ . នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ២០.០០នាទី ប្រពន្ធជនសង្ស័យបានជិះម៉ូតូទៅយកកូននៅធ្វើការរោងចក្រ ចំណែកប្ដីនៅចាំផ្ទះ
លុះដល់ម៉ោង២១.១០នាទី ស្រាប់តែប្ដីដែលនៅផ្ទះបានដុតផ្ទះឆេះយ៉ាងសន្ធោសន្ធៅ។ចំពោះជនសង្ស័យដែលជាប្ដីជនរងគ្រោះគឺជាមនុស្ស ដែលស្រវឹងស្រារាល់ថ្ងៃ លែងដឹងខុសត្រូវ (សតិមិនប្រក្រតី)។ សម្ភារខូចខាត៖ផ្ទះទំហំ ៧ម×៨ម ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសីឆេះខូចខាតទាំងស្រុងម៉ូតូម៉ាក់ វ៉េវ មួយគ្រឿង(ចាស់) និងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងឣស់សំលៀកបំពាក់ និងលុយចំនួន ម្ភៃម៉ឺនរៀល ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕ អត្ថបទ: ទេព វណ្ណះ