ខេត្តបន្ទាយមានជ័យ ៖ នគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយទាមទារឲ្យអ្នកបើកបររថយន្តដឹកទំនិញគ្រប់ប្រភេទត្រូវគោរពច្បាប់ចរាចរណ៍ ដោយមិនដឹកអីវ៉ាន់សំពីងសំពោង ឬដឹកទម្ងន់លើសច្បាប់កំណត់។ ជាក់ស្តែងនៅវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានធ្វើការស្ទាក់ឃាត់រថយន្តកាមរីដឹកអីវ៉ាន់សំពីងសំពោងចំនួន៤គ្រឿងនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចអតីតសាលាអ៊ិនតាំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សន គឹមសួគ៌ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា៖ ការដឹកសំពីសំពោងវាជាកត្តាបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដើម្បីកាត់បន្ថុយគ្រោះថ្នាក់ចរាចរណ៍នេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ចេញនូវបទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ ធ្វើការឃាត់រថយន្តដែលដឹកមី សំពីសំពោងខុសច្បាប់ យកមកការិយាល័យនគរបាលចរាចរណ៍។ ចំពោះរថយន្តដែលត្រូវបានឃាត់នេះ មានអ្នកបើកបរឈ្មោះ១-ឈ្មោះ មិត ប៊ុនធឿន ភេទប្រុស បើកបររថយន្តម៉ាកកាមរីពណ៌ស សេរី១៩៩១ ពាក់ស្លាកលេខ ភ្នំពេញ 2F-2469 មានទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី២- ឈ្មោះ មិត គឹមហុង ភេទប្រុស រថយន្តម៉ាកកាមរី ពណ៌ស សេរី១៩៩១ ពាក់ស្លាកលេខ ភ្នំពេញ2F-4296 មានទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ទី៣-ឈ្មោះ សេង សុខុន ភេទប្រុស បើកបររថយន្តម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-3611 មានទីលំនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី៤-ឈ្មោះ ងួន រធី ភេទប្រុស បើករថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2A-3559 មានទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកនាយការិយាល័យ បានបញ្ជាក់ថា៖
ចំពោះរថយន្ត៤គ្រឿងនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យមានការដឹកសំពីសំពោងរបៀបនេះតទៅទៀត ដែលនាំឲ្យបាត់បង់នូវសណ្តាប់ធ្នាប់ ពិសេសគឺការប្រឈមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលបង្កឲ្យអ្នកដទៃស្លាប់ ឬរងរបួស បើលើកក្រោយឃាត់បានជាមនុស្សដដែលនឹងធ្វើការផាកពិន័យតាមច្បាប់។ ជាមួយគ្នានោះដែរ បើតាមសម្ដីរៀបរាប់អ្នកបើកបរគាត់បាននិយាយត្អែញត្អែរថា៖ បើមិនដឹកចឹងគឺមិនអាចទប់ទល់នឹងការចំណាយនានា ដូចជាប្រេងសាំង ជួលគេលើកនិងរបៀបចង ជាងនេះទៀតនោះគឺកណ្តៀស៊ីតាមផ្លូវ រថយន្តបាន១ជើងៗសល់តិចតួចប៉ុណ្ណោះ៕ អត្ថបទ: ទេព វណ្ណះ