បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ

25/08/2017
រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​មួយ​គ្រឿង​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បើក​ជ្រុល​ទៅ​បុក​នឹង​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រថយន្ត តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៧ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ក្រុម​ជួសជុល​ផ្លូវ​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​រំកិល​ទ្រូងផ្លូវ​ចេញពី​ទ្រង់ទ្រាយ​ដើម​បន្តិច​ដើម្បី​អ៊ុត​កៅស៊ូ ខណៈនោះ​ដែរ​ក៏​ស្រាប់តែ​បុរស​២​នាក់​បាន​បើក​រថ​ន្ត​ម៉ាក DAWOO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២F-៤៦១៣ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ​បាន​ជ្រុល​ទៅ​បុក​នឹង​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូចខាត​ក្រ​ពិត​ផ្នែក​ខាង​មុខ​ចំហៀង​​ខាងឆ្វេង និង​បែក​កញ្ចក់​ខាង​មុខ ចំណែក​ទ្រូងផ្លូវ​អត់​មាន​រង​ការ​ខូចខាត​នោះ​ទេ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​មាន​គ្រោះថ្នាក់​កើតឡើង​ហើយ​គេ​បានឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ពេល​នោះ​មាន​ប្រ​ជា​ពលរដ្ឋ​ម្នាក់​បាន​បោះពាក្យ​សំដី​ទៅ​ឱ្យ​សមត្ថកិច្ច​ថា សមត្ថកិច្ច​អស់​នឹង​ឱ្យ​លុយ​តែ​២០​ដុល្លារ​ទៅ​គេ​ឱ្យ​យក​រថយន្ត​ចេញ​ហើយ ដោយ​ឮ​សូរ​សំដី​ប្រជាពលរដ្ឋ​និយាយ​មើលងាយ​ដល់​សមត្ថកិច្ច​បែប​នេះ​ធ្វើ​ឱ្យ​លោក​អធិការរង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់ ដែល​នៅ​ក្នុង​ហេតុ​កាណ៍​​នេះ​បាន​មាន​អារម្មណ៍​ខឹងសម្បារ​យ៉ាង​ខ្លាំង​រួច​ហើយ​បាន​ដកហូត​យក​ទូរស័ព្ទ​មួយ​គ្រឿង​ពី​បុរស​ម្នាក់​ដែល​បាន​មក​ថតរូប​គាត់ ដោយ​អត់​មាន​មូលហេតុ និង​តួនាទី​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ទៅ​មើល​កន្លែង​កើតហេតុ​ឃើញ​ថា អត់​មាន​រង​ការ​ខូចខាត​អ្វី​នោះ​បាន​ឲ្យ​ខាង​រថយន្ត​រង​គ្រោះ​ហៅ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​សណ្តោង​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕ អត្ថបទ: ទេព វណ្ណះ