​អនាធិបតេយ្យ​ពេក​ទាល់តែ​ចុះ​រៀបចំ​ខ្លះ​ទើប​មាន​សណ្តាប់ធ្នាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​អនាធិបតេយ្យ​ពេក​ទាល់តែ​ចុះ​រៀបចំ​ខ្លះ​ទើប​មាន​សណ្តាប់ធ្នាប់

25/08/2017
ខេត្តកំពត ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ឆែម ហាក់ អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ក្រុង​កំពត​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ណែនាំ​ដល់​បងប្អូន​មន្ត្រីរាជការ ប្រជា​ព​រដ្ឋ​ក្នុង​ក្រុង​កំពត ជា​ពិសេស​ម្តុំ​ជុំវិញ​ផ្សារណាត់​ចាស់​ដូច​ជា​ការ ចត​ឬ​ឈប់​យានយន្ត​គ្រប់​ប្រភេទ និង​ដាក់​សម្ភារ​ផ្សេង​ៗ​ទៀត​ពេញ​ផ្លូវ​សាធារណៈ​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណ​ភាព​តាម​ដងផ្លូវ​សាធារណៈ និង​បាត់បង់​នូវ​សណ្តាប់​ផង​ដែរ ។

ដើម្បី​ធ្វើ​ឲ្យ​តាម​ដងផ្លូវ​មានការ​ចត​យានយន្ត​ឲ្យ​មាន​របៀបរៀបរយ​ត្រឹមត្រូវ​ទើប​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​កំពត​ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ខេត្ត​ដឹកនាំ​កម្លាំង​ដោយ​លោក​អនុសេនីយឯក ឆែម ហាក់ អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ក្រុង​កំពត​បាន​ចុះ​ណែនាំ​ដល់ទី​តាំង​លក់ដូរ​ជា​ច្រើន​កន្លែង​នៅ​ចំណុច​ផ្សារ​ក្រណាត់​ចាស់ ដែល​នៅ​ទីតាំង​នោះ​សំបូរ​ទៅ​ដោយ​ហាង​ជនបរទេស បើកហាង​លក់​គ្រឿង​សំលៀក​បំពាក់ និង​ភេសជ្ជ​គ្រប់មុខ​ហើយ​ការ​ចត​យានយន្ត​គ្រប់​ប្រភេទ​នៅ​តាម​មុខ ហាង​ពាសពេញ​ផ្លូវ​សាធារណៈ​នា​ពេល​កន្លង​មកនេះ ។

ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ហាង​លក់ដូរ​ទាំងនោះ​គេ​ឃើញ​ភាព​អនាធិបតេយ្យ​នៃ​ការ​ចត​យានយន្ត​គ្រប់​ប្រភេទ​វិល​មក​មាន​របៀបរៀបរយ​ឡើង​វិញ ៕ អត្ថបទ: ទេព វណ្ណះ