កាំកុងត្រូល​បន្ទាយមានជ័យ​ បន្ត​ចាប់​បាន​សាច់​មាន់​នាំចូល​ខុសច្បាប់ ​ដុតបំផ្លាញ​ចោល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កាំកុងត្រូល​បន្ទាយមានជ័យ​ បន្ត​ចាប់​បាន​សាច់​មាន់​នាំចូល​ខុសច្បាប់ ​ដុតបំផ្លាញ​ចោល

25/08/2017
បន្ទាយ​មាន​ជ័​យ ៖ ទោះបីជា​មានការ​បង្ក្រាប​ញឹកញាប់​ពី​សំណាក់​មន្ត្រី​ជំនាញ​កាំកុងត្រូល​យ៉ាងណាក្តី សាច់​មាន់​ខូចគុណភាព​ និង​ប្រហិត នៅតែ​អាច​នាំចូល​បាន​។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​៤ និង ៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្ត​បន្ទាយមានជ័យ ឈរជើង​នៅ​មាត់ច្រក​ប៉ោយប៉ែត​ចាប់​បាន រថយន្ត​ម៉ាក​កា​ម៉ា​រី​ចង្កូត​ស្តាំ​ស៊េរី​ឆ្នាំ​៩៣ ពណ៌ខ្មៅ មួយគ្រឿង លួច​បង្កប់​ដឹក​សាច់​មាន់ ខូចគុណភាព ប្រមាណ​ជិត​២០០​គីឡូក្រាម នៅ​ចំណុច​ដើម​ចាន់គិរី មុខ​ផ្សារ​រ៉ា ស្ថិត​ក្នុងភូមិ ប៉ោយប៉ែត​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​។
លោក ហុង លៀង អនុប្រធាន​ទទួលបន្ទុក​ទីផ្សារ នៃ​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា សាច់មាន់​ខូចគុណភាព​ខាងលើ​មាន​ចំនួន​១៧០ គីឡូក្រាម​​ដឹកជញ្ជូន​តាម​រថយន្ត​ម៉ាកកាមរី​ចង្កូត​ស្តាំ ​ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​១៩៩៣​ ពាក់​ស្លាក​លេខ​ បន្ទាយមានជ័យ​2A-2280 ​ដោយ​តៃកុង​រថយន្ត​​​ឈ្មោះ​ខ្លិ​ញ ធឿន។

ពាក់​ព័ន្ធ​ការ​បង្ក្រាប​ខាងលើ លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ បាន​និយាយ​ថា ក្រោយ​ពិនិត្យ​រក​ឃើញ​ថា សាច់មាន់​នាំចូល​ពី​ប្រទេស​ថៃ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ធ្ងន់ធ្ងរ​ជំនាញ​របស់​លោក ​បានសម្រេច​ដុត​កម្ទេច​ចោល​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា​នេះ​។ ចំណែក​ម្ចាស់​រថយន្ត​ ឬក៏​ជា​អ្នក​ដឹក​មិនបាន​អនុវត្ត​តាម​ច្បាប់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ទេ គឺ​គ្រាន់តែ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ដឹកជញ្ជូន​នេះ​ទៀត​ បើ​មាន​ករណី​នេះ​លើក​ក្រោយ​នឹង​អនុវត្ត​តាមច្បាប់៕ អត្ថបទ: ទេព វណ្ណះ