មិនធម្មតា​ទេ បុក​ឡើង​បង្វិល​ក្បាល​ត្រលប់​ក្រោយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មិនធម្មតា​ទេ បុក​ឡើង​បង្វិល​ក្បាល​ត្រលប់​ក្រោយ

25/08/2017
រាជធានី​ភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ផ្លូវបំបែក​ជា​បួន បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​សងខាង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​រថយន្ត​នោះ​ទេ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៧ ចំណុច​ផ្លូវ​១៩៩​កែង​នឹង​៣២៩ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​ចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​តាក់ស៊ី​របស់​ក្រុមហ៊ុន​មួយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AC-៧៦៥១ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​១៩៩ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន​ក៏​ស្រាប់តែ​មាន​នារី​វ័យក្មេង​២​នាក់​មិនដឹង​ថា​ចេញពី​កម្ម​វី​ធី​នៅ​កន្លែង​ណា​នោះ​ទេ បាន​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​សលាយ​ខ្មៅ អត់​មាន​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​ផ្លូវ​៣២៨​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​តាក់ស៊ី​ចំ​ពីក្រោយ​ចំហៀង​ខាងស្តាំ ពេញទំហឹង​បណ្តាល​ឱ្យ​រថយន្ត​តាក់ស៊ី​វិល​មួយ​ជុំ​បត់​ក្បាល​ត្រលប់​ក្រោយ​វិញ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​នោះ​ទេ ។ ដោយឡែក​ខាង​រថយន្ត​តូ​យ៉ូ​តា​ព្រូស​វិញ​រង​ការ​ខូចខាត​ធ្លាក់​កាង​ខាង​មុខ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដូច​គ្នា ។

ក្រោយ​ពេល​កើតហេតុ​ឃើញ​មាន​តំណាង​ខាង​រថយន្ត​ទាំង​២​បាន​មក​សម្របសម្រួល​គ្នា​ដោយ​ខាង​រថយន្ត​តូ​យ៉ូ​តា​ព្រូស​បាន​សុខចិត្ត​យក​រថយន្ត​តាក់ស៊ី​ទៅ​ជួសជុល​ឱ្យ​វិញ​ដើម្បី​បញ្ចប់រឿង ៕ អត្ថបទ: ទេព វណ្ណញ