អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ចុះ​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន​មាស​៩៩​ បន្ទាប់ពី​មាន​ពាក្យ​បន្តឹង​ពី​អ្នកជិតខាង​ និង ​បើក​បៀរ​ហ្គា​ឌែ​ន​ខុសច្បាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ចុះ​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន​មាស​៩៩​ បន្ទាប់ពី​មាន​ពាក្យ​បន្តឹង​ពី​អ្នកជិតខាង​ និង ​បើក​បៀរ​ហ្គា​ឌែ​ន​ខុសច្បាប់

25/08/2017
ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ បានចុះ​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន​មាស​៩៩​បន្ទាប់ពី​មាន​ពាក្យ​បណ្ដឹង​ពី​អ្នកជិតខាង​ថា ​ភោជនីយដ្ឋាន​មួយ​នេះ​បើក​បៀរ​ហ្គា​ឌែ​ន​ខុសច្បាប់​ ដោយមាន​សំឡេង​រំពង​ទាំង​ថ្ងៃទាំងយប់ រំខាន​ដល់​អ្នកជិតខាង ដោយ​បាន​បន្ថែម​នូវ​បៀរហ្គាឌិន​ខុស​ពី​អាជ្ញា​ប័ណ្ណ​របស់​ក្រសួងទេសចរណ៍​អនុញ្ញាត​ជូន បើ​ទោះ​រដ្ឋបាល​ខណ្ឌ​មាន​សេចក្តី​ជូនដំណឹង​ជាច្រើន​ ឬ​ មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​ចុះ​ណែនាំ​ក៏​ម្ចាស់ ភោជនីយដ្ឋាន​មាស​៩៩​នេះ​មិន​អនុវត្តតាម​ដែរ។

ការ​ចុះ​ណែនាំ​ និង ​បិទ​បណ្តោះអាសន្ន​នូវ​ទី​តាំង​ភោជនីយដ្ឋាន​មាស​៩៩​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​នេះ ​ធ្វើឡើង​កាលពី​ថ្ងៃទី​២២​ ខែសីហា​ ឆ្នាំ​២០១៧ ស្ថិតនៅ​ផ្លូវ​ទន្លេមេគង្គ ក្រុម​ទី​៥​ភូមិ​គៀន​ឃ្លាំង​ សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយចង្វារ ដែល​មាន​ការចូលរួម​ពី​សំណាក់​ លោក កៅ​សា​រ៉ាវុធ នាយក​រដ្ឋបាល​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់ ដើម្បី​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​មួយ​នេះ​ទៅ​សុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ និង ​ធ្វើការ​កែតម្រូវ​តាម​លក្ខណៈ​អាជីវកម្ម​ស្របតាម​អាជ្ញា​ប័ណ្ណ​ដែល​អនុញ្ញាត​ជូន​ទើប​អនុញ្ញាត​មុននឹង​បើក​សាជាថ្មី។

គេ​ដឹង​ថា ភោជនីយដ្ឋាន​ដ៏​ធំ​មួយ​នៅ​មាត់​ទន្លេមេគង្គ ដែល​មាន​យីហោ មាស​៩៩ ជា​របស់លោក​ស្រី​ហែម អ៊ីម ដោយសារ​តែ​មាន​ការ​រីក​ចម្រើន​ ​លើ​អាជីវកម្ម​​ ទើប​ម្ចាស់​បាន​ពង្រីក​ទីតាំង​និង​បន្ថែម​ឲ្យមាន​នូវ​បៀរហ្គាឌិន​ទាំង​ថ្ងៃ​មួយទៀត។

មន្ត្រី​សាលាខណ្ឌ​ជ្រោយចង្វារ​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​គោលការណ៍ ​និង ​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ និង​យោង​ទៅ​ពាក្យ​បន្តឹង​របស់​អ្នកជិតខាង រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​ គឺ​បាន​ចុះ​បិទ​បណ្តោះអាសន្ន​ នូវ​ភោជនីយដ្ឋាន​មាស​៩៩ ដែល​បាន​បន្ថែម​នូវ​បៀរហ្គាឌិន​ខុស​ពី​អាជ្ញាប័ណ្ណ​របស់​ក្រសួងទេសចរណ៍​អនុញ្ញាត​ជូន និង​ជាពិសេស​បើ​ទោះ​រដ្ឋបាល​ខណ្ឌ​មាន​សេចក្តី​ជូនដំណឹង​ជាច្រើន ​ឬ ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​ចុះ​ណែនាំ​ហើយក៏​ដោយ ក៏​ម្ចាស់ ភោជនីយដ្ឋាន​មាស​៩៩​នេះ​មិន​អនុវត្ត​តាម​ដែរ ហើយ​តម្រូវ​ឲ្យ​បិទ​ចាប់ពី​ថ្ងៃទី​២៣ ​ខែសីហា​ ឆ្នាំ​២០១៧​នេះ​តទៅ។

មន្ត្រី​ដដែល​បន្ត​ថា បន្ទាប់ពី​បិទ​រួច បើ​ម្ចាស់​នៅតែ​មិន​ស្តាប់​ដោយ​រឹងទទឹង​នោះ រដ្ឋបាល​ខណ្ឌ​នឹង​ប្រើ​ធម៌​ក្តៅ​មិន​ខាន ហើយ​បន្ទាប់​ពី​បិទ ​ម្ចាស់​ត្រូវ​ដោះស្រាយ​ជាមួយ​បណ្ដឹង​អ្នកជិតខាង និង​ទៅ​សុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ និង ​ធ្វើការ​កែតម្រូវ​តាម​លក្ខណៈ​អាជីវកម្ម​ស្របតាម​អាជ្ញា​ប័ណ្ណ​ដែល​អនុញ្ញាត​ជូន​ទើប​អនុញ្ញាត​ឲ្យ​បើក​វិញ៕ អត្ថបទ: ទេព វណ្ណះ