រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រំលឹក​ថា កុំ​ឲ្យ​យក​បញ្ហា​ពន្ធដារ ធ្វើជា​រឿង​នយោបាយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រំលឹក​ថា កុំ​ឲ្យ​យក​បញ្ហា​ពន្ធដារ ធ្វើជា​រឿង​នយោបាយ

25/08/2017
ភ្នំពេញ​ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ រំលឹកថា កុំ​ឲ្យ​យក​បញ្ហា​ពន្ធដារ ធ្វើជា​រឿង​នយោបាយ ពាក់ព័ន្ធ​នឹង​ការ​បិទ​ស្ថានីយវិទ្យុផ្សាយសំឡេង​មួយចំនួន។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី ២៤ ខែសីហា​នេះ​ នៅ​ទីស្តីការក្រសួង​ព័ត៌មាន លោក​ខៀវ កាញារីទ្ធ បាន​លើក​ឡើង​ថា កាលពី​ម្សិលម្ង៉ៃ ម្សិលមិញ​មានការ​និយាយ​បកស្រាយ​ខុសគ្នា​ពី​ជំហរ​របស់​ក្រសួង ពាក់ព័ន្ធ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ដែល​ក្រសួង​តែង​ការពារ​រក្សា​ដើម្បី​បាន​មាន​វត្ត​មាននៅ​កម្ពុជា បាន​បកស្រាយ​បំផ្លើស​ពី​ការពិត​មួយ​ចំនួន​។
លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កន្លងមក​នេះ​ គឺ​មាន​ការ​និយាយ​បកស្រាយ​អំពី​ការដែល​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ព័ត៌មាន ប្រឹង​បិទ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក តែ​តាមពិត​ទាំង​វិទ្យុ​អាស៊ីសេរី ទាំង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក សុទ្ធតែ​បាន​ឃើញ​នូវ​សេចក្តី​ប្រកាស​របស់​ក្រសួង​រួចហើយ និយាយ​ក្នុងនាម​អ្នក​វិជ្ជា​វៈ​ដូចគ្នា មិន​និយាយ​ពី​គណបក្សនយោបាយ ដែល​តែងតែ​យក​លេសនេះ យក​លេស​នោះទេ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កន្លងមក​នេះ​ក្រសួង​បាន​បិទ​វិទ្យុ​មួយ​ចំនួន មិនមែន​តែ​វិទ្យុ​នោះ​បាន​ឲ្យ​ម៉ោង​ផ្សាយ​របស់ខ្លួន​ទៅ​វិទ្យុ​អាស៊ីសេរី ឬ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​នោះទេ​។ បញ្ហា​នេះ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​គួរតែ​យល់​ពី​បញ្ហា​នេះ​ច្បាស់​ណាស់ ក្នុងពេលដែល​សុំ​បើក​ទីស្នាក់ការ​របស់ខ្លួន​នៅ​កម្ពុជា​។ ការ​បិទ​នេះ​ព្រោះតែ​ការរំលោភ​លើ​កិច្ចសន្យា​របស់​ខ្លួន មិន​ថា​វិទ្យុ​អាស៊ីសេរី ឬ VOA​ទេ ក្នុង​កិច្ចសន្យា​ពេល​ដែល​សុំ​បើក​ស្ថានីយ​វិទ្យុ គឺ​ម្ចាស់​ស្ថានីយ​ទាំងអស់​សុទ្ធតែ​បាន​បញ្ជាក់​ថា នៅ​ពេល​ជួល​ម៉ោង​របស់​ខ្លួន គឺ​ត្រូវ​ឆ្លងកាត់​សុំ​ការអនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន តែ​អត់​បាន​ឆ្លង​ទេ​។ អញ្ចឹង​ទេ​ក្រសួង​ត្រូវតែ​បិទ​ហើយ ខណៈ​ពេល​បច្ចុប្បន្ន​នេះ​ប្រទេស​កំពុង​រឹត​បន្តឹង​ផ្នែក​ច្បាប់​លើ​ការ​ផ្សព្វផ្សាយ​នេះ​។

ចំពោះ​បញ្ហា Cambodia Daily ក្រសួង​ឃើញ​សេចក្តីថ្លែងការណ៍​ចុះឡើង​ហើយ រវាង​ពន្ធដារ និង​Cambodia Daily សុំ​ជម្រាប​ថា​អ្នក​ដែល​ប្តឹង Cambodia Daily គឺ​ការសែត​គ្នាឯង​ជាច្រើន បាន​ធ្វើ​ការប្តឹង​ដោយ​ថា​កាសែត Cambodia Daily ដំបូង​គាត់​ចេញ​កាសែត​ថា ជា​កាសែត​របស់​អង្គការក្រៅរដ្ឋាភិបាល ហើយ​តាមច្បាប់​កាសែត​អង្គការក្រៅរដ្ឋាភិបាល​គឺ​មិន​យកពន្ធ​ទេ​។ ប៉ុន្តែ​បន្ទាប់មក Cambodia Daily ចាប់​ផ្តើម​យក​លុយ​នៅ​ពេល​ដែល​មាន​ការ​ដេញ​ថ្លៃ​អន្តរជាតិ ទទួល​ចុះផ្សាយ​ហើយ​បង់លុយ​ច្រើន​ទៀត​។ ម្យ៉ាងទៀត​មានការ​តវ៉ា​ពី​កាសែត​ភាសាបរទេស​ជាច្រើន ដែល​ទាមទារ​ឲ្យ​មាន​ស្មើភាព​គ្នា ពីព្រោះ​កាសែត​ទាំង​អស់គេ​សុទ្ធតែ​បង់ពន្ធ អត់​តែ​កាសែត Cambodia Daily មិន​បង់ពន្ធ​។ អញ្ចឹ​ង​រឿងនេះ​ក៏បាន​ជូនទៅ​ខាង​ហិរញ្ញវត្ថុ ហើយ​កិច្ចការ​នេះ គឺជា​ការងារ​របស់​ព​ន្ធ​ដារ​ទេ មិន​មិនមែនជា​រឿង​នយោបាយ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ថា គ្រប់​ស្ថានីយ​វិទ្យុ​ទាំងអស់ ដែល​បាន​ធ្វើ​កិច្ចសន្យាជួល​ម៉ោង ឬ​លក់​ម៉ោង​ឲ្យ​អ្នក​ផ្សេង​ដោយ​មិន​ឆ្លងកាត់​ក្រសួង​ព័ត៌មាន គឺ​សុទ្ធតែ​មានទោស​ទាំងអស់ លើកលែងតែ​ស្ថាប័ន​កាសែត​មិនសូវ​ជា​បញ្ហា​៕ អត្ថបទ: ទេព វណ្ណះ