បោះពួយ​លឿន​ពេក​ដាច់​កង់​ក្រោយ​ក្រឡាប់ចាក់​ទឹកកក់​ពេញ​ផ្លូវ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បោះពួយ​លឿន​ពេក​ដាច់​កង់​ក្រោយ​ក្រឡាប់ចាក់​ទឹកកក់​ពេញ​ផ្លូវ

25/08/2017
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង​បោះ​ពូ​យ​យ៉ាង​លឿន​ធ្វើ​ឲ្យ​ដាច់​កង់​ក្រោយ​រថយន្ត​បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​ចាក់​ទឹកកក​ចោល​ពេញ​ផ្លូវ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៉ី ខាង​មុខក្រសួង​ការងារ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក KIA ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ២B-៨៥៤៥ ជា​ប្រភេទ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក ទើបតែ​ដឹក​ទឹកកក​ចេញ​មក​ពី​ម្តុំ​ទួល​សង្កែ​បំណង​យក​ទៅ​ដាក់​ឲ្យ​ម៉ូយ​នៅ​ម្តុំ​លូ​ប្រាំ​ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៉ី​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​បែក​កង់​ក្រោយ​ចំហៀង​ខាងឆ្វេង​បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​ចាក់ទឹក​កក់​ចោល​ពេញ​ផ្លូវ​តែ​ម្នាក់ឯង ភ្លាម​នោះ​អ្នក​បើករថយន្ត​បាន​លោត​ចេញពី​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ហើយដោយ​រថយន្ត​ខាងលើ​មិន​បង្ក​ឱ្យ​រង​ការ​ខូចខាត​ដល់​សម្បត្តិ​សាធារណៈ និង​អ្នក​ដទៃ​ទើប​សមត្ថកិច្ច​ព្រមឱ្យ​ម្ចាស់​រថយន្ត​ធ្វើការ​ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕ អត្ថបទ: ទេព វណ្ណះ