ប្រជាពលរដ្ឋ​ដើរ​ចូល​ក្នុង​ព្រៃ​ភ្ញាក់​ព្រើត​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រជាពលរដ្ឋ​ដើរ​ចូល​ក្នុង​ព្រៃ​ភ្ញាក់​ព្រើត​

26/08/2017
ខេត្ត​ប៉ៃលិន ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ ដោយ​ប្រជាពលរដ្ឋ​បាន​ដើរ​ចូល​ក្នុង​ព្រៃ ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​ភូមិ រួច​ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ភ្លាម​ៗ​តែ​ម្តង ។ បន្ទាប់​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច នគរបាល​ជំនាញ​បាន​សង្កេត​ឃើញ​មាន​ស្នាម​របួស​បែក​ចិញ្ចើម និង​បាក់​.​ក ព្រមទាំង​មាន​ដំបង​នៅ​ក្បែរ​ជន​រង​គ្រោះ ទើប​ធ្វើការ​សន្និដ្ឋាន​ថា ជា​ករណី​អំពើ​ឃាតកម្ម​វាយ​សម្លាប់ ហើយ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស ។

ហេតុការណ៍​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​ភូមិ​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ភ្នំ​ដំបង ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ប៉ា​ង សំអាត ហៅ​តា​ក្រឹម រស់នៅ​ភូមិ​សង្កាត់​ខាងលើ រង​របួសធ្ងន់​ស្លាប់​ដោយ​បែក​ត្រង់​លើ​ចិញ្ចើម​ខាងស្តាំ​ហូរ​ឈាម​ខ្លាំង និង​បាក់​.​ក​ស្លាប់ ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ក្រុម​គ្រួ​សារបាន​បាត់​ជន​រង​គ្រោះ​ពី​ផ្ទះ​តាំងពី​យប់ ដោយ​ដើរ​រក​សួរនាំ​គ្នា​នៅ​ក្នុងភូមិ​មិនឃើញ ទើប​មានការ​ឆ្ងល់​សង្ស័យ​គ្រប់​ៗ​គ្នា ដោយ​អ្នកខ្លះ​ថា ប្រហែលជា​គាត់​ដើរ​ផឹកស្រា​ស្រវឹង​ជ្រុល​ដេក​នៅផ្ទះ​មិត្តភក្តិ ក្នុងភូមិ អ្ន​ខ្លះ​ទៀត​សង្ស័យ​ក្រែង​គាត់​ខឹង​នឹង​ប្រពន្ធ​កូនរ​ត់ទៅ​ខេត្ត​ផ្សេង ទើប​ក្រោយមក​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ ។ ប៉ុន្តែ​រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ មាន​ប្រជាពលរដ្ឋ​ដើរ​នៅ​ក្នុង​គុម្ពោត​ព្រៃ ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​ក៏​រត់​ទៅ​ប្រាប់​អាជ្ញាធរ​ភូមិ ឱ្យ​ប្តឹង​នគរបាល​ស្នងការ​ខេត្ត​ចុះ​ទៅ​ត្រួតពិនិត្យ​មើល ។

លុះ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​រួចរាល់ ឃើញ​មាន​ស្នាម​របួស​ធ្ងន់ធ្ងរ និង​មាន​ឈាម​ហូរ​ជោក​ដី ព្រមទាំង​មាន​ដំបង​ក្បែរ​ជន​រង​គ្រោះ ទើប​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​វាយ​សម្លាប់​ជន​រង​គ្រោះ ហើយ​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ដើម្បី​តាម​ចាប់​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕ អត្ថបទ: ទេព វណ្ណះ