ត្រឡប់មកពីផ្ទះបងវិញរថយន្តបុកពីក្រោយបណ្តាលអោយបាក់កស្លាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ត្រឡប់មកពីផ្ទះបងវិញរថយន្តបុកពីក្រោយបណ្តាលអោយបាក់កស្លាប់

26/08/2017
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រលប់​មក​ពី​លេង​ផ្ទះ​បង​វិញ ត្រូវ​រថយន្ត​បើក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បាក់​.​ក​ស្លាប់ ចំណែក​រថយន្ត​បង្ក​រត់​បាត់​ស្រមោល ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង កាល​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ឆុ​ន ចាន់​រ៉ា​ក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ង៉ក ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១DC-៤៣៣៦ បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ទើប​មក​ពី​លេង​ផ្ទះ​បងប្រុស នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ហុងដា ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង បាន​បើក​ទៅ​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បាក់​.​ក​ស្លាប់​ភ្លាម​ៗ ចំណែក​ម៉ូតូ​ដួល​អូស​ចូល​ក្នុង​ចង្អូរ​ដែល​ទុក​ធ្វើ​ជា​សួនច្បារ​ពុះ​ចែកផ្លូវ តែ​ផ្លូវ​ទើបនឹង​ចាក់​បេតុង​មិន​ទាន់​ធ្វើ​រួចរាល់​នៅឡើយ ។ ឬ​ឯ​រថយន្ត​បង្ក បាន​បើក​រត់​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សាច់ញាតិ​បងប្អូន និង​ម្តាយ​ជន​រង​គ្រោះ​មក​ដល់ បាន​យំសោក​បោក​ខ្លួន​ស្តាយស្រណោះ​ជន​រង​គ្រោះ​ដែល​ជា​កូន​ល្អ រាល់ថ្ងៃ​តែងតែ​ទៅ​លក់ដូរ​បាន​ប្រាក់​យក​មក​ឲ្យ​ម្តាយ ហើយ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​លេង​ផ្ទះ​បងប្រុស​នៅ​ខណ្ឌ​ឬ​ស្សី​កែវ ពេល​ត្រលប់​មក​ផ្ទះ​វិញ បែរជា​ជួប​គ្រោះថ្នាក់​អកុសល​រហូត​ស្លាប់​តែ​ម្តង ។

បន្ទាប់​ពី​កើតហេតុ នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ បាន​ចុះ​មក​ដល់​ភ្លាម​ៗ ហើយ​ហៅ​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​សាច់​ញតិ​យក​ទៅ​បុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី ៕ អត្ថបទ: ទេព វណ្ណះ