កំពុង​កកស្ទះ​រាប់រយ​នាក់​​​ នៅ​​មាត់ច្រក​ទ្វារ​ព្រំដែន​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កំពុង​កកស្ទះ​រាប់រយ​នាក់​​​ នៅ​​មាត់ច្រក​ទ្វារ​ព្រំដែន​

26/08/2017
ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ដែល​ត្រូវ​ចេញ​-​ចូល​ទៅ​ប្រកប​របរ​ផ្សេង​ៗ​នៅ​ផ្សារ​រុង​ក្លឿ​ទឹកដី​ថៃ មុន​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២៦ សីហា បាន​​កកស្ទះ​មិន​អាច​ឆ្លង​ព្រំដែន​បាន ដោយសារ​អាជ្ញា​អស់​សំបុត្រ​ចែក ហើយ​អះអាង​ថា ដោយសារ​ម៉ាស៊ីនបោះពុម្ព​សំបុត្រ​ខូច ។​ក្នុង​នោះ គេ​ឃើញ​ពលរដ្ឋ​រាប់រយ​នាក់​ឈរ​ត្រៀបត្រា​នៅ​មាត់ច្រក​ទ្វារ​មួយ​នេះ ដោយ​នាំ​គ្នា​រអ៊ូរទាំ​ថា ពួក​គាត់​ជួប​កា​លំបាក​ណាស់​ព្រោះ​ឆ្នាំងបាយ​ពួក​គាត់​នៅ​ផ្សារ​រុង​ក្លឿ ទឹកដី​ថៃ​នោះ ។

ជួប​សម្ភាសន៍​ជាមួយ​សមត្ថកិច្ច​អន្តោប្រវេសន៍ នៅ​ទីតាំង​ចែក​សំបុត្រ​ពលរដ្ឋ​ឆ្លង​ដែន​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​កោះសន្តិភាព​ថា បញ្ហា​សំបុត្រ វា​ពិតជា​លំបាក​ព្រោះ​ខាង​សាលាក្រុង​ជា​អ្នក​បោះពុម្ព ខាង​លោក​គ្រាន់តែ​ជា​អ្នក​ចែក​ជូន​ពលរដ្ឋ​តែ​ប៉ុណ្ណោះ ។
សមត្ថកិច្ច​ដដែល​បន្ត​ថា បញ្ហា​ថ្ងៃនេះ​គឺ​ដោយសា​សំបុត្រ​អស់ ហើយ​ពេល​ទាក់ទង​ទៅ​សាលាក្រុង​គេ​ឆ្លើយ​តប​ថា ម៉ា​ស៊ីនបោះពុម្ព​ខូច និង​បញ្ជាក់​ទៀត​ថា ទាល់តែ​ម៉ោង​២​រសៀល​ទើប​មាន​សំបុត្រ​ចែក​បន្ត​ទៀត ។ អត្ថបទ: ទេព វណ្ណះ