ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឱ្យដឹងថា ក្រុមក្មេងទំនើងចំនួន៥នាក់ដែលមានរហស្សនាមក្នុងក្រុម (សោហឺ,SH-TEAM) ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នាព្រឹកថ្ងៃទី២៦ សីហា នេះ ដែលពាក់ព័ន្ធនឹងការប្រើអំពើហិង្សាដោយចេតនា បណ្ដាលឱ្យភាគីម្ខាងទៀតរងរបួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិ ។
បើតាមមន្ត្រីជំនាញនៃស្នងការខេត្តបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី២៥ សីហា ស្ថិតនៅចំណុចវត្តពោធិវង្ស ក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលបង្កឡើងដោយពួកក្មេងទំនើង២ក្រុមប្រដាប់ដោយដាវសាម៉ូរៃ ។
នៅក្នុងការប្រយុទ្ធគ្នារវាងក្រុមក្មេងទំនើងទាំង២ក្រុមខាងលើនេះ ភាគីដែលឈ្នះត្រូវកម្លាំងនគរបាលផ្នែកបង្ការបង្ក្រាបនៃស្នងការខេត្តឃាត់ខ្លួនបានចំនួន៥នាក់ ១-ឈ្មោះស្រី ណារ៉ុ ហៅបោយ អាយុ១៨ឆ្នាំ ២-ឈ្មោះយឿង ខៃស៊ិញ អាយុ១៧ឆ្នាំ ៣-ឈ្មោះឈូ សុភ័ណ ហៅប្រុស អាយុ១៧ឆ្នាំ ៤-ឈ្មោះផុន ចាន់ផេង ហៅយានម៉ាប់ អាយុ១៧ឆ្នាំ និង៥-ឈ្មោះជា សុភត្រា អាយុ១៦ឆ្នាំ ។ ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានដាវសាម៉ូរៃបានចំនួន២ដើម ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមនេះ នៅមានបក្សពួកជាច្រើនទៀតដែលកំពុងគេចខ្លួន ហើយក្រុមនេះ បានដាក់រហស្សនាមសម្រាប់សម្គាល់ឈ្មោះក្រុមខ្លួនថា (សោហឺ,SH-TEAM) ។ បើតាមចម្លើយរបស់ក្រុមនេះបានអ៊ួតប្រាប់សមត្ថកិច្ចថា ចាប់តាំងពីបង្កើតក្រុមមករហូតដល់ពេលនេះ ពួកខ្លួនធ្លាប់ដើរកាប់គេលើសពី៧លើកមកហើយ ។ សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅយប់កើតហេតុចុងក្រោយនេះ ក្រុមនេះបានប្រើដាវដេញកាប់ទៅលើភាគីម្ខាងទៀតដែលជាក្រុមក្មេងទំនើងដូចគ្នា ដែលធ្វើឱ្យយភាគីនោះរបូសនិងរត់ចោលម៉ូតូ ហើយភាគីខាងឈ្នះបានកាប់បំផ្លាញម៉ូតូភាគីដែលចាញ់ បណ្ដាលឱ្យខូចខាតគ្មានសល់។
បច្ចុប្បន្ន ភាគីដែលឈ្នះ៥នាក់ដែលមានរហស្សនាមក្រុមសោហឺ,SH-TEAM ត្រូវបានបញ្ជូនដល់តុលាការហើយ ដែលអាចប្រឈមនឹងការដេកគុក រីឯគូកនមួយចំនួនកំពុងរត់គេចខ្លួន ខណ:ក្រុមដែលច្បាំងចាញ់ខ្លះកំពុងដេកពេទ្យ។ អត្ថបទ: ទេព វណ្ណះ