ខេត្តកំពង់ស្ពឺ ៖ ជនមិនស្គាល់អត្តសញ្ញាណបានធ្វើការបំផ្ទុះគ្រាប់កែច្នៃមុខផ្ទះបុរសចំណាស់ម្នាក់ ទាំងកណ្តាលរាត្រី តែមិនមានរងគ្រោះថ្នាក់ដល់អាយុជីវិតក្រុមគ្រួសារម្ចាស់ផ្ទះឡើយ ។ ករណីនេះសមត្ថកិច្ចដាក់ការសង្ស័យថា ជារឿងគំនុំបុគ្គលពេលនេះសមត្ថកិច្ច កំពុងតែធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីស្វែងរកតម្រុយឈានទៅចាប់ជនសង្ស័យយកមកផ្តន្ទាទោស ។
ហេតុការណ៍បំផ្ទុះគ្រាប់ច្នៃនេះកើតឡើង កាលពីវេលាម៉ោង០២និង៣០នាទីទាបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះបុរសចំណាស់ឈ្មោះ មាស ឆិល អាយុ៦៥ឆ្នាំ ក្នុងភូមិតូស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បើតាមការបំភ្លឺពីម្ចាស់ផ្ទះ បានរៀបរាប់ថា ៖ មុនពេលកើតហេតុក្រុមគ្រួសារម្ចាស់ផ្ទះបានចួលរកកន្លែងសម្រាករៀងៗខ្លួន ដូចសព្វដង ។ មិនមាននរណាម្នាក់នឹកស្មានថា មានហេតុការបែបនេះកើតឡើងឡើយ រហូតដល់ពេលគ្រាប់ផ្ទុះឡើង ក៏ភ្ញាក់ផ្អើលឆោឡោគ្រប់ៗគ្នា ។ ក្រោយពេលផ្ទុះឡើង លោកមេភូមិបានរាយការណ៍ដល់សមត្ថកិច្ច ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ ។
លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្ត បានប្រាប់ថា ៖ ករណីបំផ្ទុះគ្រាប់ច្នៃនេះ ជារឿងគំនុំបុគ្គល ពេលនេះសមត្ថកិច្ចជំនាញរបស់ស្ននការដ្ឋាននគរបាលខេត្ត បាននឹងកំពុងចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីស្វែងរកតម្រុយ ឈានទៅចាប់ជនសង្ស័យយកមផ្ដន្ទាទោសតាមច្បាប់ ៕ អត្ថបទ: ទេព វណ្ណះ