ចេញពីញាំអាហារត្រូវចោរប្រដាប់ដោយដាវតាមប្លន់ម៉ូតូបានសម្រេច - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចេញពីញាំអាហារត្រូវចោរប្រដាប់ដោយដាវតាមប្លន់ម៉ូតូបានសម្រេច

26/08/2017
រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់ ចេញ​មក​ពី​ញុំ​ា​អាហារ​នៅ​មុខ​ណា​ហ្គា​វើ​រ ទៅ​យក​មិត្តភក្តិ​ម្នាក់​ទៀត​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល ក៏​ត្រូវ​ជនសង្ស័យ​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ដក​ដាវ​កាប់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ខណៈ​ពេល​សមត្ថកិច្ច​ស្រាវជ្រាវ​រយៈពេល​១​ម៉ោង បាន​រក​ឃើញ​ម៉ូតូ​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​១៥៤ នៅ​ចំណុច​មុខ​ខារ៉ាអូខេ​ចំប៉ា ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ បញ្ញា អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​រៀបរាប់​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន និង​មិត្តភក្តិ​២​ទៅ​៣​នាក់​ទៀត ទៅ​អង្គុយ​ញុំ​ា​អាហារ​នៅ​មុខ​ណា​ហ្គា​វើ​រ រួច​ហើយ​បាន​ជិះ​ម៉ូតូ​ម៉ាក Nex​ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១FC-៤៥៥៩ ជិះ​ជាមួយ​មិត្តភក្តិ ដើម្បី​ទៅ​យក​មិត្តភក្តិ​ម្នាក់​ទៀត​ឈ្មោះ សិន ចាន់​រី​ណា អាយុ​២៣​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់​នៅផ្ទះ​លេខ​៥៩ សង្កាត់​បឹង​កេង​២ ខណ្ឌចំការមន នៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល លុះ​ពេល​ជិះ​ទៅ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង មួយ​គ្រឿង​ម៉ាក Nex និង​ម៉ូតូ Viva ឬ​ឯ​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក បាន​ដក​ដាវ​សាំ​ម៉ូ​រៃ​ចំនួន​២​ដើម រត់​ចូល​សំដៅ​មក​កាប់​ត្រូវ​ជន​រង​គ្រោះ​ចំ​ក្បាល​មួយ​ដាវ សំណាងល្អ​មិន​ធ្ងន់ធ្ងរ ភ្លាម​ៗ​នោះ​ដែល ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ភ័យ​ស្លន់ស្លោ​ពេក ក៏​រត់​ចោល​ម៉ូតូ​ធ្វើ​ឲ្យ​ជនសង្ស័យ
លើកយក​ម៉ូតូ​ទៅ​បាត់​ជិត​មួយ​ម៉ោង​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ម៉ូតូ​នៅ​ផ្លូវ​៤៩ ដែល​ជនសង្ស័យ​ទុក​ចោល​នៅ​មុខ​ផ្ទះ​លេខ​៥៣ ។
ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ហើយ​សមត្ថកិច្ច​ក៏​ប្រគល់​ម៉ូតូ​របស់​ជន​រង​គ្រោះ​វិញ ៕ អត្ថបទ: ទេព វណ្ណះ,