គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ វាយប្រហារលើដែនដី New Caledonia នៃតំបន់ប៉ាស៊ីហ្វិក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ វាយប្រហារលើដែនដី New Caledonia នៃតំបន់ប៉ាស៊ីហ្វិក

16/10/2018
(ស៊ីដនី)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារ លើដែនដី New Caledonia នៃតំបន់ប៉ាស៊ីហ្វិកខាងត្បូង នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
យោងតាម USGS គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយស្ថិតនៅចំងាយ១៩០គីឡូម៉ែត្រ ពីភាគខាងកើតតំបន់ Tadine នៃកោះ Loyalty ព្រមទាំងមានជម្រៅរញ្ជួយ ៣៣គីឡូម៉ែត្រ ទៅក្នុងដី។ ប៉ុន្តែភ្លាមៗមិនមានការប្រកាសអាសន្នពីរលកយក្ស ស៊ូណាមិនោះទេ ហើយក៏ពុំមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញអ្វីដែរ៕