សម្តេចតេជោ ហ៊ុន សែន បង្ហាញពីភាពមមាញឹករកពេលបាយគ្មាន ក្នុងការបំពេញបេសកកម្ម នៅក្រៅប្រទេសលើកនេះ តែសម្តេចសប្បាយចិត្ត ព្រោះធ្វើដើម្បីប្រយោជន៍ជាតិ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន បង្ហាញពីភាពមមាញឹករកពេលបាយគ្មាន ក្នុងការបំពេញបេសកកម្ម នៅក្រៅប្រទេសលើកនេះ តែសម្តេចសប្បាយចិត្ត ព្រោះធ្វើដើម្បីប្រយោជន៍ជាតិ!

16/10/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ តាមរយៈ Facebook ផ្លូវការរបស់សម្តេចបានបញ្ជាក់ប្រាប់បងប្អូនជនរួមជាតិថា នៅពាក់កណ្តាលយប់នេះ សម្តេចតេជោ នឹងត្រូវដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីមាតុភូមិទៅចូលរួមប្រជុំនៅប្រទេសប៊ែលហ្សិក ធ្វើទស្សនកិច្ចនៅប្រទេសទួគី និងចូលរួមសន្និសិទីពាណិជ្ជកម្ម នៅប្រទេសស្វីសផងដែរ ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។

ជាមួយគ្នានេះសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលក៏បានបង្ហាញពីភាពមមាញឹកយ៉ាងខ្លាំង ក្នុងចេញទៅបំពេញបេសកកម្ម នៅបរទេសលើកនេះ ដែលត្រូវចូលរួមកិច្ចប្រជុំ និងទស្សនកិច្ចរហូតដល់ទៅ៣ប្រទេស ហើយថែមទាំងជួបសំណេះសំណាលជាមួយបងប្អូនខ្មែរផងដែរ។ ប៉ុន្តែទោះបីជាមមាញឹកយ៉ាងនេះ ក្តីសម្តេចតេជោ បង្ហាញនូវក្តីរីករាយ ក្នុងការបំពេញការងារទាំងនេះ ព្រោះជាប្រយោជន៍របស់ប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នាម៉ោង១២៖២០នាទី ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ខ្ញុំនឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបែលហ្សិក ដែលជាទីកន្លែងត្រូវប្រជុំអាស៊ីអឺរ៉ុប លើកទី១២។ បន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប ខ្ញុំនឹងធ្វើទស្សនកិច្ចនៅប្រទេសទួគី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ តុលា»

«ក្នុងថ្ងៃទី២២ តុលា ដដែលខ្ញុំនឹងត្រូវចេញពីប្រទេសទួគី មកទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម នឹងមានគំរោងចាកចេញពីប្រទេសស្វីស នៅយប់ថ្ងៃទី ២៤ ខែតុលា ដែលនឹងវិលត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី២៥ ខែតុលា ដើម្បីដឹកនាំការប្រជុំសេចក្តីពីការព្រាងច្បាប់ថវិកា សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

«ក្រឡេកមើល កម្មវិធីការងារនៅក្រៅប្រទេសលើកនេះ ពិតជាមមារញឹកស្ទើរតែ រកពេលបាយមិនឃើញ ប្រជុំផង ជំនួបទ្វេភាគីផង តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង»

«ការងារមួយដែលខ្ញុំមិនអាចបោះបង់ចោលបាន គឺជួបបងប្អូនប្រជាជន និងនិសិត្សខ្មែរដែលកំពុងរស់នៅនិង រៀនសូត្រនៅអឺរ៉ុប ដែលបងប្អូនកូនក្មួយកំពុងរង់ចាំខ្ញុំនៅទីនោះ»

ការងារយោធារកូនទាហានដើរមុខ មេទាហានដើរក្រោយ ឯការងារនយោបាយវិញ គឺ«មេដឹកនាំដើរមុខ អ្នកជំនួយការដើរក្រោយវិញ ហើយនេះប៉ះលើរូបខ្ញុំតែម្តង គឺដើរមុខជានិច្ច។ តើនេះជាព្រហ្មលិខិតដែលតម្រូវឲ្យ ខ្ញុំធ្វើក្នុងជាតិនេះមែនទេ? តែបើទោះជាដោយមូលហេតុណាក៏ដោយ ខ្ញុំត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចំរើនរបស់ជាតិយើង។ ជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ»