CPP ចាត់ទុកថា ការអនុញ្ញាតឱ្យទណ្ឌិត សម​ រង្សី ចូលប្រជុំ IPU គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យប្រជាជនកម្ពុជា​ និងបំពានលើឯករាជ្យ​ និងអធិបតេយ្យភាពជាតិកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

CPP ចាត់ទុកថា ការអនុញ្ញាតឱ្យទណ្ឌិត សម​ រង្សី ចូលប្រជុំ IPU គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យប្រជាជនកម្ពុជា​ និងបំពានលើឯករាជ្យ​ និងអធិបតេយ្យភាពជាតិកម្ពុជា

16/10/2018
(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា តាមរយៈលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចមួយនេះ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានចាត់ទុកថា ការអនុញ្ញាតឱ្យទណ្ឌិត សម​ រង្សី មេចលនាក្រុមប្រឆាំង ចូលរួមប្រជុំនៅក្នុងវេទិកា សហភាពអន្តរសភា (IPU) គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យប្រជាជនកម្ពុជា​ និងបំពានលើឯករាជ្យ​ និងអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងងងើលបំផុត។

លោក សុខ​ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការដែលមានអ្នកអនុញ្ញាតឲ្យទណ្ឌិត សម​ រង្សី ចូលប្រជុំនៅក្នុងវេទិកា IPU គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា​ និងគឺជាការបំពានលើឯករាជ្យ​ និងអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងងងើល ​ព្រមទាំងរំលោភច្បាប់អន្តរជាតិ ដែលប្រធានប្រជុំ​IPU ត្រូវទទួលខុសត្រូវទាំងស្រុងលើតួនាទីលំអៀងនយោបាយរបស់ខ្លួន​ ដោយគ្មានការខ្មាស់អៀន»
សហភាពអន្តរសភា បានបើកមហាសន្និបាតលើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ តបតាមការអញ្ជើញរបស់ លោកស្រី ហ្គាប្រីឡា គូវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា (IPU), លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាកម្ពុជា ​តំណាងឱ្យសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមមហាសន្និបាតនេះ។

ជាមួយគ្នានេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជា ក៏បានបង្ហាញវត្តមាននៅនោះដែរ ហើយអះអាងថា លោកត្រូវបានប្រធានសហភាពអន្តរសភា IPU អញ្ជើញឲ្យចូលរួមក្នុងមហាសន្និ​បាតនេះដែរ។
លោក សុខ ឥសាន បានអះអាងថា រហូតមកដល់ពេលនេះ​ ទណ្ឌិតសម​ រង្សី គ្មានតួនាទីអ្វីដល់តិចតួច​ ក្នុងការមានមុខចូលប្រជុំនៅលើវេទិកានានាជាថ្នាក់អន្តរជាតិ​ ពីព្រោះទណ្ឌិតសម​ រង្សី​ មិនមែនជាតំណាងប្រជាជនកម្ពុជាឡើយ​។ ទណ្ឌិតសម​ រង្សី​ គ្រាន់តែជាជនក្បត់ជាតិខ្មែរ​ និងជាជនពនេចរគ្មានស្រុកទេស​និងជាជាអាយ៉ងដាច់ថ្លៃរបស់ពួកបរទេសចក្រព័ត្រអនត្តរភាពនិយអន្តរជាតិតែប៉ុណ្ណោះ​។

បើតាម លោក សុខ ឥសាន គណបក្សប្រជាជនកម្ពុជា គឺបានគាំទ្រយ៉ាងពេញទំហឹងចំពោះការតវ៉ាដ៏មឺុងម៉ាត់ របស់គណៈប្រតិភូសភាកម្ពុជា ដែលបានទៅចូលរួមប្រជុំជាផ្លូវការក្នុងអង្គប្រជុំ​ IPU ក្នុងនាមជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជា​ ហើយសូមថ្កោលទោសយ៉ាងដាច់អហង្ការចំ​ពោះអាកប្បកិរិយាល្មើសច្បាប់ របស់ជនលំអៀងខាងនយោបាយ និងមនោគមន៍វិជ្ជាអន្តរជាតិ​៕