នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ចាប់ផ្តើមមានគណនីផ្លូវការ នៅលើបណ្តាញទំនាក់ទំនងសង្គម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ចាប់ផ្តើមមានគណនីផ្លូវការ នៅលើបណ្តាញទំនាក់ទំនងសង្គម

15/10/2018
(បាងកក)៖ មានការបញ្ចេញមតិព្រោងព្រាតនៅលើគណនី Facebook របស់លោក ប្រាយុទ្ធ ចាន់អូចា បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ​រូបនេះ បានចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ទៅលើបណ្តាញទំនាក់ទំនងសង្គម ដោយក្នុងនោះក៏មានទាំងការបង្កើតគណនីលើ​បណ្តាញ Twitter, Instagram, និងវែបសាយផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នា​ល្ងាចថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។
យោងតាមសារនៅលើគណនី Facebook របស់លោក ប្រាយុទ្ធ គឺរូបលោក ចង់បង្កើតគណនីផ្លូវការផ្ទាល់ខ្លួន ដើម្បីធ្វើជាមធ្យោបាយ​មួយផ្សេងទៀត សម្រាប់ឲ្យលោកជូនដំណឹងពីគោលនយោបាយ និងកិច្ចការរបស់រូបលោកផ្ទាល់ ក៏ដូចជារបស់រដ្ឋាភិបាល ហើយ​ដោយសារតែឃើញមនុស្សភាគច្រើនប្រើប្រាស់បណ្តាញ Facebook ដើម្បីទំនាក់ទំនង ដូច្នេះហើយលោកក៏បានសម្រេចសាកប្រើ​វាដូចគ្នាដែរ។ ក្រៅពី Facebook លោក ប្រាយុទ្ធ ក៏មានគណនីផ្លូវការលើ Instagram, Twitter, និងវែបសាយ www.prayuthchan-o-cha.com ផងដែរ។

គួរជម្រាបថា៖ ការបង្កើតវត្តមាននៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោក ប្រយុទ្ធ ចាន់អូចា ត្រូវបានធ្វើឡើង បន្ទាប់ក្រុមប្រឹក្សា​ជាតិសណ្តាប់ធ្នាប់និងសន្តិភាព បានបន្ធូរបន្ថយ​ការហាមប្រាមលើសកម្មភាពនយោបាយ សម្រាប់គណបក្សនយោបាយនានា ប៉ុន្តែ​នៅតែមានការហាមឃាត់ចំពោះការប្រើប្រាស់បណ្តាញសង្គម សម្រាប់ការឃោសនាផ្នែកនយោបាយ។ ដោយឡែក ការបោះឆ្នោត​សកលនៅឯប្រទេស ត្រូវបានរដ្ឋាភិបាលយោធា សន្យាថានឹង​ប្រព្រឹត្តទៅយ៉ាងយូរនាខែឧសភា ឆ្នាំក្រោយ៕