យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៥ ខែតុលា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៥ ខែតុលា

15/10/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ 
  • កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៣៨០គ្រឿង
  • រកឃើញល្មើសច្បាប់៥៦១គ្រឿង (ម៉ូតូ៨៧%)
  • អប់រំ ២០៤គ្រឿង
  • និងផាកពិន័យ ៣៥៧គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៥ ខែតុលានេះ 
  • ត្រួតពិនិត្យរួមបានចំនួន ២,១៤១គ្រឿង
  • អប់រំ ១១០គ្រឿង
  • និងផាកពិន័យ ៣៦៦គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែតុលានេះ
  • នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥០,៩៧៩គ្រឿង
  • រកឃើញយានយន្តល្មើស ១១,១០៣គ្រឿង (ម៉ូតូ៨៣%)
  • អប់រំ ៣,០៤០គ្រឿង
  • និងផាកពិន័យ ៨,២៦១គ្រឿង៕