បែកធ្លាយផែនការខ្មៅងងឹត ដែល​ប៉ុនប៉ង​ធ្វើឃាត​លោក ដូណាល់ ត្រាំ នៅក្នុង​ប្រទេស​ហ្វីលីពីន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បែកធ្លាយផែនការខ្មៅងងឹត ដែល​ប៉ុនប៉ង​ធ្វើឃាត​លោក ដូណាល់ ត្រាំ នៅក្នុង​ប្រទេស​ហ្វីលីពីន!

15/10/2018
(វ៉ាស៉ីនតោន)៖ ឯកសារ​សម្ងាត់មួយបានបង្ហើបឲ្យដឹងថា កងអង្គរក្សរបស់​ប្រធានាធិបតីអាមេរិក បានវែករកឃើញ​ផែនការខ្មៅងងឹត​មួយ ក្នុងការប៉ុនប៉ង​ធ្វើឃាត​លោក ដូណាល់ ត្រាំ កាលពីអំឡុង​ដំណើរទស្សនកិច្ចនៅឯ​ប្រទេសហ្វីលីពីន កាលពី​ឆ្នាំ២០១៧។ នេះបើតាមវីដេអូ​​ឯកសាររបស់ National Geographic ដកស្រង់ខ្លឹមសារ​ដោយសារព័ត៌មាន​រុស្ស៉ី Sputnik នៅរសៀលថ្ងៃ​​ចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។
អង្គភាព Secret Service ដែលជាកងអង្គរក្ស​ទទួលបន្ទុកការពារ​សន្តិសុខ របស់ប្រធានាធិបតី​អាមេរិក បានរកឃើញ​គម្រោងធ្វើឃាត​​មួយ​លើលោក ដូណាល់ ត្រាំ កាលពីអំឡុង​ដំណើរទស្សនកិច្ចកាល​ពីឆ្នាំ២០១៧ នៅទីក្រុង​ម៉ានីល នៃប្រទេស​ហ្វីលីពីន ដើម្បី​ចូល​រួម​កិច្ច​ប្រជុំកំពូល​អាស៊ាន។

យោងតាមវីដេអូ​ឯកសារខាងលើ នាប៉ុន្មានថ្ងៃមុនកិច្ច​ប្រជុំកំពូលអាស៊ាន រដ្ឋាភិបាលទីក្រុង​ម៉ានីល បានបង្កើនកម្រិតនៃ​ការគម្រាម​កំហែងដល់​កម្រិតខ្ពស់បំផុត ដោយសារតែ​ការគម្រាមកំហែងពី​សំណាក់ក្រុមភេរវករ ISIS នៅក្នុងតំបន់ ដែលបានអំពាវ​នាវឲ្យបណ្តាញ​របស់ពួកគេ នៅ​ពួន​សំងំ​រង់​ចាំ​វាយឆ្មក់ទៅលើ​​លោក ដូណាល់ ត្រាំ នៅពេលដែលរូបលោក​ទៅទស្សនកិច្ច​នៅហ្វីលីពីន។
គ្រានោះ ខណៈលោក ត្រាំ ដែលមានឈ្មោះប្រើ​ដោយកងអង្គរក្សថា «Mogul» បានគ្រោងនឹងចាកចេញ​ទៅកាន់ទីក្រុង​ម៉ានីល ​​ក្រុម Secret Service បាន​ប្រើប្រព័ន្ធ Software ដ៏ទំនើបមួយ ដើម្បីធ្វើការស្គែន​នៅលើបណ្តាញ​សង្គមនានា ក្នុងគោលបំណង​រុក​រក​មើល​តំរុយ​ស្តី​​ពី​ការ​ប៉ុន​ប៉ង​​វាយ​ប្រហារ ហើយពួកគេ​ក៏បាន​រកឃើញតំរុយមួយ ក្នុងទម្រង់ជាសារ​បង្ហោះនៅលើប្រព័ន្ធ Twitter ដែល​មាន​ភ្ជាប់នូវ​រូបភាពជន​ឈ្មោះ លី ហាវេយ អូសវ៉ាលដ៍ (Lee Harvey Oswald) ដែលជាឃាតក​ធ្វើឃាតអតីតប្រធានាធិបតី​អាមេរិក ចន ខេនណឺឌី (John F. Kennedy)។

បន្ទាប់ពីនោះ កងអង្គរក្សបាន​តាមមើលដល់​គណនី Instagram របស់ជនសង្ស័យ​ថែមទៀត ហើយរកឃើញ​រូបភាព​នៃសៀវភៅ​មួយ​ក្បាល​មានចំណង​ជើងថា How to Kill: The Definitive History of the Assassin។ ដោយសម្រេច​ថា ​តំរុយពីរនេះ​គឺគ្រប់គ្រាន់​សម្រាប់​​កំណត់ការគម្រាម​កំហែង ​ក្រុម Secret Service បានស្វែងរកទីតាំង​កុំព្យូទ័រ​របស់ជននោះ ហើយ​រក​ឃើញ​​មាន​ប្រភព​​ចេញ​មក​​ពី​ក្រុងម៉ានីល​ ដែលស្ថិត​នៅចម្ងាយតែប៉ុន្មាន​គីឡូម៉ែត្រប៉ុណ្ណោះ​ពីសណ្ឋាគារ​ដែលលោក ត្រាំ ត្រូវគ្រោង​នឹងស្នាក់​នៅ។
បើតាមការបញ្ជាក់ពីវីដេអូឯកសារ​ប្រមាណជា ២០នាទី មុនយន្តហោះ Air Force One បានចុះចតនៅម៉ានីល ក្រុម Secret Service មិនបានដឹងច្បាស់ពីទីតាំងឲ្យចំតែម្តង​របស់ជនសង្ស័យឡើយ។ ប៉ុន្តែក្រោយពីលោក ត្រាំ បានមកដល់ទឹកដីហ្វីលីពីនភ្លាម ក្រុម​ភ្នាក់​ងារ Secret Service បាន​តាមស្វែងរក​ជនសង្ស័យដល់សួនច្បារ លូណេតា (Luneta) ដែលនៅចម្ងាយជាង ១គីឡូម៉ែត្រ​ ពីទីសណ្ឋាគារដែល​លោក ត្រាំ នឹងត្រូវស្នាក់នៅ។ ទីបំផុតក្រោមការសហការជាមួយប៉ូលិសហ្វីលីពីន កងអង្គរក្សលោក ត្រាំ ក៏បានឆែកឆេរសួនច្បារ​នោះ ហើយឃាត់ខ្លួនជនសង្ស័យបានសម្រេច។

គួរជម្រាបថា៖ ទាក់ទិននឹងកត្តានៅពីក្រោយភាពជោគជ័យនៃប្រតិបត្តិការខាងលើនេះ ក្រុម Secret Service បានលើកឡើងថា មួយ​ចំណែកធំគឺ​ដោយសារតែភាពជឿនលឿន​ នៃប្រព័ន្ធ​បច្ចេកវិទ្យា​សព្វថ្ងៃនេះ៕