ធនាគារពិភពលោក ត្រៀមកម្ចី​១ពាន់លានដុល្លារ សម្រាប់ឲ្យឥណ្ឌូណេស៉ី ស្តាការខូចខាតពីគ្រោះធម្មជាតិ នាប៉ុន្មានខែចុង​ក្រោយ​នេះ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ធនាគារពិភពលោក ត្រៀមកម្ចី​១ពាន់លានដុល្លារ សម្រាប់ឲ្យឥណ្ឌូណេស៉ី ស្តាការខូចខាតពីគ្រោះធម្មជាតិ នាប៉ុន្មានខែចុង​ក្រោយ​នេះ​

14/10/2018
(ហ្សាការតា)៖ ធនាគារពិភពលោក World Bank នាថ្ងៃអាទិត្យនេះ បានប្រកាសត្រៀមឥណទានទំហំ​០១ពាន់លានដុល្លារ សម្រាប់​ទុកឲ្យរដ្ឋាភិបាលឥណ្ឌូណេស៉ីខ្ចី ដើម្បីប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែង​ជួយសង្រ្គោះក៏ដូចជាស្ថាបនាឡើងវិញ នៅកោះចំនួនពីរ ដែល​បាន​ទទួលរងការវាយប្រហារយ៉ាងដំណំពីគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ កាលពីពេលកន្លងទៅ។ នេះបើតាមការ​ដក​​ស្រង់​​ការ​ផ្សាយ​ចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨។
ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីនាយកប្រតិបត្តិ World Bank លោកស្រី Kristalina Georgieva ​កាលពីថ្ងៃសុក្រ បាន​ចុះ​ទៅ​ទស្សន​កិច្ច​​នៅទីក្រុង Palu ជាទីដែលបានទទួលរងការវាយប្រហាធ្ងន់រដោយរញ្ជួយដីនិងស៊ូណាមិ កាលពីថ្ងៃទី២៨ ខែកញ្ញា ដោយ​មនុស្សច្រើនជាង២,០០០នាក់បានបាត់បង់ជីវិត នៅទីនោះ និងនៅតាមតំបន់ជុំវិញ។ ចំណែកនៅឯកោះទេសចរណ៍លុមបុក ដែលស្ថិតនៅភាគកណ្តាលឥណ្ឌូណេស៉ីដូចគ្នាវិញ ក៏មានមនុស្សស្លាប់ជាង៥០០នាក់ នៅ​ហេតុការណ៍រញ្ជួយដីជាបន្តបន្ទាប់ កាល​ពី​ខែកក្កដា និងខែសីហា។
គួរជម្រាបថា៖ នាពេលនេះផងដែរ ឥណ្ឌូណេស៉ី កំពុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ របស់ធនាគារពិភពលោក និង​មូលនិធិរូបិយវត្ថុអន្ដរជាតិ នៅលើកោះបាលី៕