កម្ពុជានឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅព្រលានយន្តហោះខេត្តព្រះសីហនុ នាដើមខែវិច្ឆិកា ពាក់ព័ន្ធការសង្រ្គោះយន្តហោះពេលជួបឧបទ្ទវហេតុ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជានឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅព្រលានយន្តហោះខេត្តព្រះសីហនុ នាដើមខែវិច្ឆិកា ពាក់ព័ន្ធការសង្រ្គោះយន្តហោះពេលជួបឧបទ្ទវហេតុ

14/10/2018
(ព្រះសីហនុ)៖ សមយុទ្ធ «សង្រ្គោះយន្តហោះក្នុងពេលជួបឧបទ្ទវហេតុ» នឹងត្រូវធ្វើឡើងជាលក្ខណៈទ្រុងទ្រាយធំ នៅអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ នាដើមខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ ក្រោមការរៀបចំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធជាច្រើន ដែលនេះគឺជាសមយុទ្ធធំលើកទី២ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលផងដែរ។
ពាក់ព័ន្ធនឹងការរៀបចំសមយុទ្ធដ៏ធំនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានសំណូមពរឱ្យគ្រប់ស្ថាប័ន អង្គភាពជំនាញនៅទូទាំងខេត្តព្រះសីហនុ សូមចូលរួមសហការឱ្យបានជិតស្និទ្ធ និងប្រទាក់ក្រឡាគ្នា ដើម្បីចូលរួមសង្រ្គោះយន្តហោះ ក្នុងករណីកើតមានឧបទ្ទវហេតុកើតឡើងជាយថាហេតុណាមួយ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា នៅថ្ងៃកំណត់មកដល់ គ្រប់អង្គភាពសង្រ្គោះដែលមានមូលដ្ឋាននៅក្នុងខេត្តព្រះសីហនុ ត្រូវចាប់ផ្តើមចេញប្រតិបត្តិការព្រមៗគ្នា ពីគ្រប់ច្រកល្ហកឆ្ពោះទៅកាន់គោលដៅកើតឧបទ្ទវហេតុ ក្នុងនោះរួមមាន៖

  • ការចេញប្រតិបត្តិការសម្រួលចរាចរណ៍របស់កម្លាំងនគរបាល។
  • ការចេញដំណើររបស់រថយន្តពន្លត់អគ្គីភ័យ ដោយមានបន្លឺស៊ីរ៉ែនពីគ្រប់អង្គភាព (ដូចជាក់ស្តែង)។
  • ការចេញដំណើររបស់រថយន្តពេទ្យសង្រ្គោះ មានបន្លឺសំឡេងស៊ីរ៉ែនពីគ្រប់មន្ទីរពេទ្យរដ្ឋ គ្លីនិកឯកជន មណ្ឌលសុខភាព និងពីគ្រប់ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធ ដែលមានទីតាំងនៅជិតកន្លែងកើតហេតុ។
  • ការចេញដំណើររបស់រថយន្តកងទ័ពដឹកជញ្ជូនកម្លាំងសង្រ្គោះ (កងទ័ពជើងទឹក កងរាជអាវុធហត្ថ កងទ័ពតំបន់សឹកខេត្ត កងកម្លាំងនគរបាលខេត្តជាដើម)។
  • កម្មភាពដឹកជញ្ជូនជនរងគ្រោះ (សិប្បនិម្មិត) ទៅកាន់គោលដៅសង្រ្គោះនានា។

ក្នុងពេលប្រតិបត្តិការនេះ អ្នកធ្វើចរាចរណ៍លើដងផ្លូវនានា គប្បីជួយសម្រួលបើកផ្លូវឱ្យក្រុមការងារអនុវត្តបានលទ្ធផលល្អ និងជៀសវាងបាននូវករណីគ្រោះថ្នាក់ពិត ដែលកើតចេញពីសកម្មភាពធ្វើលំហាត់ប្រឌិតនេះ។
ជាមួយគ្នានោះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានជូនដំណឹងដល់មហាជនផងដែរ សូមកុំមានការយល់ច្រឡំ ហើយផ្សព្វផ្សាយថាជាហេតុការណ៍ពិតឱ្យសោះ៕