មេដឹកនាំទាំង ១០ ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​បរិមាណ​ទឹក​ប្រាក់​ច្រើន​បំផុត​លើ​ពិភពលោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេដឹកនាំទាំង ១០ ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​បរិមាណ​ទឹក​ប្រាក់​ច្រើន​បំផុត​លើ​ពិភពលោក

14/10/2018
(ពិភពលោក)៖ មេដឹកនាំ​ជា​ច្រើន​រូប ត្រូវ​បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ដោយសារ​ហេតុផល​ខុស​ដាច់​ដោយ​ឡែក​ពី​គ្នា ក្នុង​នោះ​អាច​ជា ការ​កសាង​ស្នា​ដៃ​សម្រាប់​ជាតិ ការ​ពលី​ជីវិត ការ​បង្កើត​សមិទ្ធផល ការ​ធ្វើ​កំណែ​ទម្រង់ ឬការ​កាន់​អំណាច​បាន​យូរ​អង្វែង​ជា​ដើម។

ដោយ​ឡែក​ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​មេ​ដឹក​នាំ​ទាំង​១០ ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ថ្មី​ចុងក្រោយ​របស់​ពិភពលោក នេះបើយោងតាមសារព័ត៌មានបរទេស integritas360.org ដែលចេញផ្សាយតាមលេខរៀងដូចខាងក្រោម៖​
១. លោក Mohamed Suharto ប្រធានាធិបតី​ប្រទេស ឥណ្ឌូណេស៊ី កាន់​អំណាច​រយៈ​ពេល ៣១ឆ្នាំ បាន​បន្លំ​ទឹកប្រាក់​ចំនួន​ចន្លោះ​ពី​ ១៥​ទៅ ៣៥​ពាន់​លាន​ដុល្លារ​អាមេរិក៕

២. លោក Ferdinand Marcos ប្រធានាធិបតី​ប្រទេស ហ្វីលីពីន កាន់​អំណាច​រយៈ​ពេល ២១ឆ្នាំ បាន​បន្លំ​ទឹកប្រាក់​ចំនួន​ចន្លោះ​ពី​ ៥​ទៅ ១០ពាន់​លាន​ដុល្លារ​អាមេរិក។

៣. លោក Mobutu Sese Seko ប្រធានាធិបតី​ប្រទេស Zaire (បច្ចុប្បន្ន​ឈ្មោះ សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ) កាន់​អំណាច​រយៈ​ពេល ៣២​ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន​ចន្លោះ​ពី​៤ ទៅ​ ៥​ពាន់​លាន​ដុល្លារ​អាមេរិក។

៤. លោក Sani Abacha ប្រធានាធិបតី​ប្រទេស នីហ្សេរីយ៉ា កាន់​អំណាច​រយៈ​ពេល ៥ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន​ចន្លោះ​ពី​ ២​ទៅ ៥​ពាន់​លាន​ដុល្លារ​អាមេរិក។

៥. លោក Zine Al-Abidine Ben Ali ប្រធានាធិបតី​ប្រទេស ទុយនេស៊ី កាន់​អំណាច​រយៈ​ពេល ២៣ឆ្នាំ  បាន​បន្លំ​ទឹក​ប្រាក់​ចំនួន​ចន្លោះ​ពី​ ១​ទៅ ២.៦​ពាន់​លាន​ដុល្លារ​អាមេរិក។

៦. លោក Slodbodan Milosevic ប្រធានធិបតី​ប្រទេស ស៊ែប៊ី/យូហ្គោស្លារី កាន់​អំណាច​រយៈ​ពេល ១១​ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ​អាមេរិក។

៧. លោក Jean-Claude Duvalierប្រធានាធិបតីនៃ​ប្រទេស ហៃទី កាន់​អំណាច​រយៈ​ពេល ១៥​ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន​ចន្លោះ​ពី ៣០០ ទៅ​ ៨០០លាន​ដុល្លារ​អាមេរិក។

៨. លោក Alberto Fujimori ប្រធានាធិបតី​នៃ​ប្រទេស ប៉េរ៉ូ កាន់​អំណាច​រយៈ​ពេល ១០​ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន ៦០០លាន​ដុល្លារ​អាមេរិក។

៩. លោក Pavlo Lazarenko នាយករដ្ឋមន្ត្រីនៃ​ប្រទេស អ៊ុយក្រែន កាន់​អំណាច​រយៈ​ពេល ១​ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន ១១៤លាន​ដុល្លារ​អាមេរិក។

១០. លោក Arnoldo Aleman ប្រធានាធិបតី នីហ្ការ៉ាគ័រ កាន់​អំណាច​រយៈ​ពេល ៥​ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន​ ១០០លាន​ដុល្លារ​អាមេរិក។