ហេតុការណ៍នេះ កើតឡើងនាល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ បានប្រើប្រាស់ដំបងឫស្សីវាយទៅលើជនរងគ្រោះឈ្មោះ អេង មិថុនា អាយុ១៧ឆ្នាំ បណ្ដាលឲ្យរបួសធ្ងន់ ហើយពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដង។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា បន្ទាប់កើតហេតុខាងលើ កម្លាំងនគរបាលស្រុកថ្មគោលបានចុះឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួមមាន៖
ឈ្មោះ កែវ ខុម អាយុ២៨ឆ្នាំ
ដែលជនទាំង៣នាក់នេះ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោលដូចគ្នា។
បន្ទាប់ពីបានឃាត់ខ្លួនបានហើយ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីបញ្ជូនជនសង្ស័យទៅចាត់ការតាមច្បាប់នៅសាលាដំបូងខេត្តបាត់ដំបង៕