អ្នកនាំពាក្យ CPP៖ បន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាមឡើងវិញ គឺផ្អែកលើមូលដ្ឋានមនុស្សធម៌ និងសិទ្ធិមនុស្ស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកនាំពាក្យ CPP៖ បន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាមឡើងវិញ គឺផ្អែកលើមូលដ្ឋានមនុស្សធម៌ និងសិទ្ធិមនុស្ស

14/10/2018
(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ បានលើកឡើងថា កត្តាដែលធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមឡើងវិញ គឺផ្អែកលើមូលដ្ឋានមនុស្សធម៌ និងសិទ្ធិមនុស្ស ជាពិសេសចំពោះមនោសញ្ចេតនាចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវនេះ ដោយផ្អែកតាមសំណូមពររបស់ព្រឹទ្ធសមាជិកសរអានៅរដ្ឋវ៉ាស៊ីនតោន រាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើសម្បទានឲ្យមានការប្រតិបត្តិការរុរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាមឡើងវិញ ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌ និងសិទ្ធិមនុស្សជាពិសេសចំពោះមនោសញ្ចេតនាចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះ»

កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្នកាលពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីសហរដ្ឋអាមេរិកផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍ និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់កំពូល។ រហូតមកដល់ពេលនេះ កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុនេះ ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្នរយៈពេលជាង១ឆ្នាំហើយ ខណៈដែលអដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបាត់បង់ជីវិតនៅលើដីកម្ពុជាទាំងអស់ប្រមាណ ៨០នាក់ នរកឃើញត្រឹមតែ ៤០នាក់នៅឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ បានសម្រេចឱ្យបន្តកិច្ចសហប្រតិបត្តិនេះឡើងវិញ តាមសំណើរបស់សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្រ្តលោក វីនសុន បាយ្ស (Vicent Buys)

លោក សុខ ឥសាន បានចាត់ទុកថា ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពេលនេះ គឺជាជំហរគោរពសិទ្ធិមនុស្សល្អជាង ប្រទេសប្រជាធិបតេយ្យអាមេរិក។ លោក បានចោទជាសំណួរបែបចម្អកថា៖ «ចំពោះកាយវិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ឆ្លុះបញ្ចាំងថា តើនរណាមានមនុស្សធម៌ និងគោរពសិទ្ធិមនុស្សជាង?»