ក្រុមហ៊ុនប្រេងខាងលើនេះបានអះអាងទៀតថា រាល់ការកែប្រែតម្លៃប្រេងនោះ គឺត្រូវតែធ្វើសេចក្តីប្រកាសតាមរយៈស្ថាប័នរដ្ឋាភិបាល ហើយកាលពីខែសីហា កន្លងទៅនេះ ក្រសួងប្រេង និងរ៉ែនៃប្រទេសអារ៉ាប៊ីសាអូឌីតធ្លាប់បានប្រកាសថា តម្លៃប្រេងគឺនឹងមិនមានការប្រែប្រួលនោះឡើយ រហូតដល់ត្រីមាសទី ៣ នៃឆ្នាំ២០១៨។
គួរបញ្ជាក់ថា៖ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាសេដ្ឋីប្រេងលំដាប់លេខ ២ លើពិភពលោកបានព្យាយាមកែសម្រួលសង្វាក់ផលិតកម្មប្រេងជារឿយៗ គិតចាប់តាំងពីឆ្នាំ២០១៥មក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃតម្លៃប្រេងសកល ហើយរាជាណាចក្រក៏មានគំរោងធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ខ្លួនផងដែរ៕