ទីបំផុត! ក្រុមហ៊ុន Facebook ទទួលស្គាល់ថា​ក្រុម Hackers បានលួចយកទិន្នន័យពីអ្នកប្រើប្រាស់ជាង២៩លាននាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត! ក្រុមហ៊ុន Facebook ទទួលស្គាល់ថា​ក្រុម Hackers បានលួចយកទិន្នន័យពីអ្នកប្រើប្រាស់ជាង២៩លាននាក់

13/10/2018
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បានឱ្យដឹងថា​ក្រុម Hackers បានលុកលុយចូលគណនីអ្នកប្រើប្រាស់បណ្ដាញទំនាក់ ទំនងសង្គមរបស់ខ្លួនជាង ៣០លាននាក់ កាលពីខែកញ្ញាកន្លងទៅ ហើយបានលួចយកទិន្នន័យដូចជាឈ្មោះ និងព័ត៌មាន លម្អិតមួយចំនួនពីអ្នកប្រើប្រាស់២៩លាននាក់ ក្នុងចំណោមជនរងគ្រោះនៃការវាយប្រហារព័ត៌មានវិទ្យា។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ក្រុមហ៊ុនយក្សបណ្ដាញទំនាក់ទំនង សង្គមមួយនេះ ក៏បានបញ្ជាក់ដែរថាពួកគេមិនបានរកឃើញថាក្រុម Hackers បានលួចយកសារឯកជន ឬក៏ទិន្នន័យហិរញ្ញវត្ថុពីអ្នកប្រើប្រាស់នោះទេ។ មិនតែប៉ុណ្ណោះ ក៏មិនមានការប្រើប្រាស់គណនីរបស់អ្នកប្រើប្រាស់ដើម្បីចូលទៅក្នុងគេហ ទំព័រដទៃណាមួយដែរ។
សូមជម្រាបថា៖ កាលពីចុងខែកញ្ញា ក្រុមហ៊ុន Facebook បាននិយាយថា ក្រុម Hackers បានលួចយកលេខកូដសំងាត់ login ដែលអនុញ្ញាតឱ្យពួកគេគ្រប់គ្រងលើគណនីអ្នកប្រើប្រាស់ជិត៥០លាននាក់។ ក៏ប៉ុន្តែ នៅពេលនោះ ក្រុមហ៊ុនមួយនេះមិនបានទទួលស្គាល់ថាព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ត្រូវបានគេលួចនោះទេ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនបាន ធ្លាក់ចុះ ២.៦ភាគរយកាលពីខែមុន ហើយនៅតែបន្តធ្លាក់ចុះច្រើនជាង១ភាគរយ នៅថ្ងៃសុក្រសប្ដាហ៍នេះ៕