នាយករដ្ឋមន្ត្រីអូស្ត្រាលី​មិនចង់បោះ​ចោលរាជានិយម រួចទៅកាន់​របបសាធាណរដ្ឋ​នោះ​ទេ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្ត្រីអូស្ត្រាលី​មិនចង់បោះ​ចោលរាជានិយម រួចទៅកាន់​របបសាធាណរដ្ឋ​នោះ​ទេ!

12/10/2018
(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី​លោក ស្តុត ម៉ូរីសុន (Scott Morrison) បានប្រកាសជា​សាធារណថា លោកជំទាស់នឹង​គំនិតចង់ឱ្យ​អូស្ត្រាលី ក្លាយ​ជាប្រទេសកាន់របប​សាធារណរដ្ឋ ជាមួយការបង្ហាញ​មោទនភាពរបស់​លោក ក្នុងការគាំទ្ររបបរាជានិយម​រួមជាមួយចក្រភពអង់គ្លេសសព្វថ្ងៃ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។
លោក Morrison ធ្វើការកត់​សម្គាល់បែបនេះ​ នៅមុនពេលការ​បំពេញព្រះរាជដំណើរ​ទស្សនកិច្ចរបស់​ព្រះម្ចាស់​អង់គ្លេស Harry និងភរិយា​របស់ទ្រង់​គឺនាង មេហ្គាន ម៉ាខល (Meghan Markle) មកកាន់​ប្រទេស​អូស្រ្តាលី។ ថ្លែងនៅក្នុងបទ​សម្ភាសន៍​ជាមួយ Sky News នៅ​ថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបាន​លើកឡើង​ដូច្នេះថា «ខ្ញុំពិតជាគាំទ្រ​ជាទីបំផុត ដល់​របបរាជា​និយមអាស្រ័យ​រដ្ឋធម្មនុញ្ញ ហើយខ្ញុំមិន​ចង់ឃើញអូស្ត្រាលី​ ក្លាយជាប្រទេស​កាន់របបសាធារណរដ្ឋ​នោះទេ»។

គួររំលឹកថា៖ កាលពី​ឆ្នាំ១៩៩៩ អតីតនាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Malcolm Turnbull ធ្លាប់បានដឹកនាំចលនា​អ្នកសាធារណរដ្ឋ​និយមអូស្រ្ដាលី ចូលរួមនៅក្នុង​ការបោះឆ្នោត​ប្រជាមតិមួយ ​ស្ដីពីការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ ដើម្បីត្រួសត្រាយផ្លូវឱ្យអូស្ត្រាលី​ក្លាយទៅជា​ប្រទេសកាន់របបសាធារណរដ្ឋ។ ប៉ុន្តែការបោះឆ្នោត​ប្រជាមតិនេះ​មិនបានទទួល​បានជោគជ័យ​ឡើយ៕