ក្រសួងសាធារណការ និងដឹកជញ្ជូន៖ ពលរដ្ឋជាង៣ពាន់នាក់ បានធ្វើដំណើរតាមរថភ្លើងដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងសាធារណការ និងដឹកជញ្ជូន៖ ពលរដ្ឋជាង៣ពាន់នាក់ បានធ្វើដំណើរតាមរថភ្លើងដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

12/10/2018
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋចំនួន៣,១៥៩នាក់ បានធ្វើដំណើរតាមរថភ្លើងពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្ត មករាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអង្គភាពព័ត៌មាន VOB News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា​ ចំនួនសរុបនៃអ្នកជិះរថភ្លើងឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ រួមមាន៖

  • ទី១. ភ្នំពេញ-ខេត្តព្រះសីហនុ៖ ២,២២១ នាក់
  • ទី២. ភ្នំពេញ-ប៉ោយប៉ែត៖ ៦១២ នាក់
  • ទី៣. ភ្នំពេញ-អាកាសយានដ្ឋាន៖ ៣២៦ នាក់

សូមជម្រាបថា៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានផ្ដល់កាដូរជូនប្រជាពលរដ្ឋជាបន្ដបន្ទាប់ ដើម្បីសម្រួលដល់ការចំណាយ​សម្រាប់ការធ្វើដំណើរ ក្នុងឱកាសបុណ្យភ្ជុំ ដោយអនុញ្ញាតឲ្យជិះរថភ្លើងដោយឥតគិតថ្លៃ និងជិះរថយន្ដក្រុងសាធារណៈដោយឥតគិតថ្លៃដូចគ្នាផងដែរ៕​