ក្រសួងសាធារណការ បង្ហាញ​តារាងពេលវេលា នៃការជិះរថភ្លើងដោយឥតគិតថ្លៃ ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងសាធារណការ បង្ហាញ​តារាងពេលវេលា នៃការជិះរថភ្លើងដោយឥតគិតថ្លៃ ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

05/10/2018
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បង្ហាញពីតារាងកាលវិភាគ នៃការធ្វើដំណើរតាមរថភ្លើងពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្ត មករាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ក្រសួងសាធារណការ បានបញ្ជាក់ថា ចំពោះសំបុត្រជិះរថភ្លើង មិនយកសោហ៊ុយនេះ មានចែកជូននៅស្ថានីយភ្នំពេញ មុនពេលឡើងរថភ្លើងពីរថ្ងៃ ហើយមិនអនុញ្ញាតឲ្យយកជំនួសឡើយ គឺអ្នកមានមុខម្នាក់ប្រគល់ឲ្យម្នាក់។

សូមជម្រាបថា៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានផ្ដល់កាដូរជូនប្រជាពលរដ្ឋជាបន្ដបន្ទាប់ ដើម្បីសម្រួលដល់ការចំណាយ​សម្រាប់ការធ្វើដំណើរ ក្នុងឱកាសបុណ្យភ្ជុំ ដោយអនុញ្ញាតឲ្យជិះរថភ្លើងដោយឥតគិតថ្លៃ និងជិះរថយន្ដក្រុងសាធារណ ដោយឥតគិតថ្លៃដូចគ្នាផងដែរ៕​

សូមអានខ្លឹមសារលម្អិត នៃតារាងពេលវេលាសម្រាប់ការជិះរថយន្ដ ដែលមាននៅខាងក្រោមនេះ៖