រកឃើញ​សាកសព​កើនដល់​១,៥៥៨នាក់ ក្រោយ​គ្រោះរញ្ជួយដី និងស៊ូណាមិ​វាយលុកឥណ្ឌូណេស៊ី (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រកឃើញ​សាកសព​កើនដល់​១,៥៥៨នាក់ ក្រោយ​គ្រោះរញ្ជួយដី និងស៊ូណាមិ​វាយលុកឥណ្ឌូណេស៊ី (មានវីដេអូ)

05/10/2018
(ហ្សាការតា)៖ សាកស​ពសរុប​កើនដល់ចំនួន ១,៥៥៨នាក់ ត្រូវបានរកឃើញ​ក្រោយពី​ការវាយប្រហារ​ដោយរញ្ជួយដី​​កាលពី​សប្តាហ៍មុន ដែលបានបង្ក​ជារលកធំៗបោក​សង្រ្គប់ទៅលើខេត្តដីកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាល​ឥណ្ឌូណេស៉ី។ នេះបើតាម​ការបញ្ជាក់ពីទីភ្នាក់ងារ​​គ្រប់​គ្រង​​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៉ី ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានចិន CGTN នៅព្រឹក​ថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។
គ្រោះមហន្តរាយ​ដ៏អាក្រក់ខាងលើ បានបំផ្លិចបំផ្លាញ​អគារនានានៅក្នុង​ទីក្រុង Palu ដែលជាប់ឆ្នេរ​សមុទ្រឲ្យដួលរលំ​ខ្ទេចខ្ទី ហើយ​​​ប្រព័ន្ធ​ធ្វើដំណើរ​នៅក្នុងតំបន់បានរង​ការខូតខាត​ជាខ្លាំង ខណៈ​ជំនួយត្រូវ​បញ្ជូនមកដល់ដោយ​យឺតយ៉ាវ ខណៈ​ប្រជាជន​ដែលរួចជីវិត​​នោះបាន​ធ្លាក់ខ្លួនដើរលួចឥវ៉ាន់ និងរបស់របរ​តាមហាង​ជាដើម។
មកទល់ពេលនេះ ទោះបីជាក្រុមសង្រ្គោះ​នៅតែកំពុង​ខិតខំដើរឆែកនៅតាម​គំនរអគារ​ដែលដួលរលំក៏ដោយ ក្តីសង្ឃឹមដែលថា​នឹងអាច​​រកឃើញអ្នកនៅ​រស់រានមានជីវិតនោះ កាន់តែបាត់​បង់ទៅៗ។ គួរជម្រាបថា បន្ទាប់ពីមានការដង្ហោយ​សុំជំនួយពីអន្តរជាតិ​ពី​សំណាក់​ប្រធានាធិបតី​ឥណ្ឌូណេស៉ី ​ប្រទេសចំនួន ២៥ ក៏បានឆ្លើយតប​ផងដែរ៕