ព្រឹទ្ធសភា នឹងបើកសម័យប្រជុំវិសាមញ្ញនៅថ្ងៃទី១១ ខែតុលា ដើម្បីបោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភាថ្មី ជំនួសលោក នៃ ប៉េណា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រឹទ្ធសភា នឹងបើកសម័យប្រជុំវិសាមញ្ញនៅថ្ងៃទី១១ ខែតុលា ដើម្បីបោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភាថ្មី ជំនួសលោក នៃ ប៉េណា

05/10/2018
(ភ្នំពេញ)៖ ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដើម្បីបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីបោះឆ្នោតជ្រើសរើសអនុប្រធានទី១ ព្រឹទ្ធសភាថ្មី ជំនួសលោក នៃ ប៉េណ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ២០១៨កន្លងទៅនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។
ក្រៅពីបោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភាហើយនោះ នៅថ្ងៃទី១១ ខែតុលា ក៏មានការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ផងដែរ៕