បាត់ដំបង៖ ថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅវត្តធម្មវឌ្ឃណារាម ហៅវត្តខ្លែងជួរ មានការប្រារព្ធពិធីកាន់វេនបិណ្ឌទី៧ ដោយមានការរៀបចំសូត្រមន្ត នៅវេលាម៉ោង៤.០០នាទីរសៀល ដោយមានការចូលរួមពីលោក អគ្គនាយក សែម សំណាង និងសហការី នៃសមាគម និង វិទ្យុសំលេងជនពិការភ្នែក ព្រមទាំងពុទ្ធបរិស័ទ្ធស្រុកគាស់ក្រឡមកពីទីជិតទីឆ្ងាយចូលរួមផងដែរ។
វត្តនេះស្ថិតនៅ ភូមិខ្លែងជួរ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលជាវត្តទើបតែកសាងថ្មី ហើយមានការខ្វះខាតនូវសមិត្តិផលជាច្រើនក្នុងការកសាងដូចជា : កុដិ្ត, សាលាឆាន់, ព្រះវិហារ, ស្រះ, របង, ក្លោងទ្វា, ផ្លូវបេតុង និង គ្រឿងបរិភោគសម្រាប់ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃដែលគង់នៅចាំព្រះវស្សាចំនួន៧ព្រះអង្គ ។
វត្តនេះគឺនៅដាច់ស្រយ៉ាលពីផ្លូវកៅស៊ូផ្សារស្រុកគាស់ក្រឡ ដូច្នេះព្រះសង្ឃ អាចារ្យ គណកម្មការ ក៏សូមអំពាវនាវដល់សប្បុរសជនដែលនៅក្រៅប្រទេស និងក្នុងប្រទេសដែលជាអ្នកកាន់ព្រះពុទ្ធសាសនាសូមមេត្តាជួយឧបត្ថមគាំទ្រជាថវិការក្នុងការកសាងវត្តមួយនេះអោយបានល្អ និងដើម្បីជាកំណប់កប់ទុក្ខក្នុងព្រះពុទ្ធសាសនាអោយបានយូរអង្វែងផង។
