សាកលវិទ្យាល័យល្បីៗរបស់កម្ពុជា និងសហភាពអឺរ៉ុប រួមគ្នាចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបង្កើនវប្បធម៌ស្រាវជ្រាវ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សាកលវិទ្យាល័យល្បីៗរបស់កម្ពុជា និងសហភាពអឺរ៉ុប រួមគ្នាចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបង្កើនវប្បធម៌ស្រាវជ្រាវ

03/10/2018
បាត់ដំបង៖ សាកលវិទ្យាល័យបាត់ដំបង (UBB) និងសាកលវិទ្យាល័យដៃគូនៅក្នុងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប មានដូចជា សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA), សាកលវិទ្យាល័យវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE), University of Southern Denmark (ប្រទេសដាណាម៉ាក), University of Nantes (ប្រទេសបារាំង), University of Bordeaux (ប្រទេសបារាំង), University of Vigo (ប្រទេសអេស្ប៉ាញ) បានសហការរៀបចំកម្មវិធី បណ្តុះបណ្តាលវិស្សមកាល លើកទី១ ស្តីពីការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតាមដងទន្លេ ដែលស្ថិតនៅក្រោមគម្រោង DOCKSIDE និងគាំទ្រដោយ Erasmus+Programmed of the European Union និងក្រសួងអប់រំ យុវជន និងកីឡា នៅសាកលវិទ្យាល័យបាត់ដំបង។

កម្មវិធីនេះ បាននឹងកំពុងរៀបចំឡើងចាប់ពីថ្ងៃច័ន្ទ ៧រោច ដល់ថ្ងៃសុក្រ១១រោច ខែភទ្របទ ឆ្នាំច សំរឺទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន៣០០នាក់ មកពីសាកលវិទ្យាល័យដៃគូ និងសាកលវិទ្យាល័យផ្សេងៗផងដែរដែលរួមមាន សាកលវិទ្យាល័យស្វាយរៀង (SRU), សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ (UHST) និង Ubon Ratchathani University (ព្រះរាជាណាចក្រថៃ) ព្រមទាំងស្ថាប័ន និងមន្ទីរពាក់ព័ន្ធដូចជា មន្ទីរបរិស្ថាន, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ និងខណ្ឌរដ្ឋបាលជលផល។

លោកស្រី សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង, លោកបណ្ឌិត សំអោ អង្គារតន៍ តំណាងរបស់លោក យ៉ក់ ង៉ុយ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក Thomas Vallée ជាអ្នកសម្របសម្រួលគម្រោង DOCKSIDE បានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ។

ការបណ្តុះបណ្តាលនេះ មានគោលបំណងចម្បងក្នុងការបង្រៀនចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបង្កើនវប្បធម៌ស្រាវជ្រាវ ព្រមទាំងបង្កើនបណ្តាញសម្រាប់ទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធ រវាងសាកលវិទ្យាល័យនៅប្រទេសកម្ពុជា និងសាកលវិទ្យាល័យនៅសហភាពអឺរ៉ុប ពិសេសគម្រោងនេះផ្តោតសំខាន់ លើការគាំទ្រចំពោះនិស្សិត ឬបេក្ខជនថ្នាក់អនុបណ្ឌិតនិងថ្នាក់បណ្ឌិត ដែលទទួលបានពីសាកលវិទ្យាល័យជាដៃគូអឺរ៉ុប និងក្នុងប្រទេសកម្ពុជា ដល់សាស្រ្តាចារ្យ បុគ្គលិក អ្នកស្រាវជ្រាវ និងនិស្សិតនៅក្នុងសាកលវិទ្យាល័យដៃគូទាំងអស់ និងសាកលវិទ្យាល័យដទៃទៀត។

គម្រោងនេះមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមចាប់តាំងពីឆ្នាំ ២០១៦ ដល់ ២០១៩ នេះ។ នៅក្នុងគម្រោងដ៏សំខាន់នេះ មានសាកលវិទ្យាល័យអាស៊ីចំនួន ៤ រួមមាន សាកលវិទ្យាល័យបាត់ដំបង (UBB) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), សាកលវិទ្យាល័យភូមិន្ទកសិកម្ម(RUA), សាកលវិទ្យាល័យវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE) និងសាកលវិទ្យាល័យអឺរ៉ុបចំនួន ៣ រួមមាន University of Southern Denmark (ប្រទេសដាណាម៉ាក), University of Nantes (ប្រទេសបារាំង), University of Bordeaux (ប្រទេសបារាំង), University of Vigo (ប្រទេសអេស្ប៉ាញ)៕ (ប្រភព៖ freshnews)