មនុស្សធម៌៖ មិត្តអ្នកអានជាច្រើនច្បាស់ជាស្គាល់ ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ដែលលោកតែងតែធ្វើអំពើសប្បុរសធម៌ជាច្រើន ធ្វើអោយមហាជនកោតសរសើរពីទឹកចិត្តរបស់លោកជាខ្លាំង។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ លោកឧកញ្ញ៉ា ទៀ វិចិត្រ បានជួបនិងលោកយាយកម្សត់២នាក់ កំពុងដើរលក់បន្លែ ក្រោមដំណក់ទឹកភ្លៀងរលឹមស្រិចៗៗ។
ដោយក្តីអាណិតអាសូរ ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ បាននិយាយសំណេះសំណាលជាមួយលោកយាយទាំង ២ និងបានជួយទិញបន្លែ ព្រមទាំងជូនថវិកាសម្រាប់ឲ្យលោកយាយទាំង ២ បានយកទៅធ្វើបុណ្យទានក្នុងរដូវភ្ជុំបិណ្ឌនេះ ធ្វើឲ្យលោកយាយទាំង ២ សប្បាយចិត្តជាខ្លាំង។ក្នុងនោះ ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ បានជាប់សារជាមួយវីដេអូថា: រៀនសណ្តោសដល់មនុស្សដែលក្រខ្សត់អត់មានទីពឹង រៀនទប់កំហឹងនឹងរឿងទាំងឡាយណាដែលមិនបានដូចចិត្ត៕
