កំពង់ស្ពឺ៖ លើភ្នំ ឱរ៉ាល់ រាល់ដងធ្លាប់តែលឺសំលេងសត្វយំ តែសារនេះឮសូរតែសំលេងរណាយន្តកាប់ឈើទ្រហឹងអឹងកង។
តាមរយៈហ្វេសបុកបងប្រុសឈ្មោះ ចាន់ទី សុធី បានបង្ហោះវីដេអូ និងរូបភាព ស្តីពីកាប់បំផ្លាញព្រៃឈើស្ថិតនៅភ្នំឱរ៉ាល់ ដោយនៅលើភ្នំនេះមានសម្លេងរណាយន្តអារឈើ ទ្រហឹងអឹងកង។ តាមរយៈហ្វេសបុកបងប្រុសឈ្មោះ ចាន់ទី សុធី បានសរសេរយ៉ាងដូច្នេះថា៖
លើកនេះជាលើកទី ៥ហើយដែលខ្ញុំមកដល់កំពូលភ្នំឱរ៉ាល់ ប៉ុន្តែនេះជាលើកទីមួយហើយដែលខ្ញុំមានអារម្មណ៍ថា មិនឯការ ដោយសារតែនៅតាមផ្លូវ មានអ្នកកាប់ឈើជាហូរហែរ មានសំលេងម៉ាស៊ីនអារឈើកងរំពងពេញព្រៃ សំលេងដើមឈើរលំ សំលេងគេទំលាក់ឈើមកជើងភ្នំជាដើម ខុសកាលពីរដូវប្រាំងប៉ុន្មានខែមុនដែល មានតែសំលេងរៃយំ នឹងសំលេងសត្វស្លាបស្រែក៕